Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2011

នឹកអើយនឹក


  •  
  • (បទពាក្យ៩)
  •  
  •           នឹកអើយនឹកព្រឹកល្ងាចយប់ទប់ពុំបាន              ចង់នែបប្រាណបានសាសងចងសំដី
  •  
  •           ចង់ជួបភក្ត្រជាក់ជួបជិតកិតកៀកស្រី               រាល់រាត្រីរៀមស្រមៃស្រីមាសបង។
  •  
  •           នឹកអើយនឹកនឹកមិនដាច់បណ្តូលចិត្ត              រៀមគេងគិតកើយគងដៃព្រោះនួនល្អង
  •  
  •           ចិត្តមមើស្ទើរធ្លាយទ្រូងតែស្នេហ៍ស្នង              គ្រានេះម្តងបងសូមចែងថ្លែងវាចា។

  •           នឹកអើយនឹកបងរឭករឭកថ្លៃ                         កែវចរណៃថ្លៃថ្លើមចិត្តពិតស្នេហា
  •  
  •           តើដឹងទេមេមាសបងប៉ងប្រាថ្នា                     កែវជីវ៉ាផ្កាបាំងស្លឹកនឹកត្រកង។

  •           នឹកអើយនឹកព្រឹកថ្ងៃរះថ្ងៃរះហើយ                    សូមស្រីឆ្លើយតបសំដីស្តីរកបង
  •  
  •           រាល់វេលាគ្រាទៅមុខទុក្ខកន្លង                      ព្រោះទងវងបងខានស្តាប់សព្ទក្រអួន។

  •           នឹកអើយនឹកមិនចង់ឃ្លាតឃ្លាតស្នេហា           រៀមឯកាក្រោមមេឃាងងឹតសូន្យ
  •  
  •           ខ្វះរស្មីដូចក្នុងចិត្តខ្វះរូបស្ងួន                         ដូចជាក្បួនខ្វះគង្គារីងហួតហែង។     

  •           នឹកអើយនឹកនឹកបងទេពៅពុំងារ                    រាល់វេលារៀមរងាររឹតចំបែង
  •  
  •           ចិត្តវិលវល់ខ្វល់ល្អក់ខាប់ងប់ក្នុងផ្សែង             រៀមចំបែងរែងរឭកនឹកតែអូន។

  • និពន្ធនៅភ្នំពេញ ថ្ងៃអាទិត្យ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១០

No comments: