Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

បទពំនោល


បទ​ពំនោល​នេះ មាន​កំណើត​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​ គេ​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សម្ដែង​
របាំ​ល្ខោន​ ហើយ​មាន​ច្រើន​បំផុត​នៅ​ក្នុង​រឿង​រាមកេរ្តិ៍​។ ពេល​នោះ​ គេ​គ្រាន់​​តែ​យក​ក្បួន​តែង​កាព្យ​បែប​​ជាបទ​​ពំនោល​នោះ​មក​ប្រើ​ តែ​មាន​ឈ្មោះ​ជា​បទ​ផ្សេង​ៗ​វិញ​។ រហូត​មក​ដល់​ខាង​ដើម​នៃ សម័យ​ឧដុង្គ​ ទើប​បទ​នេះ​មាន​ឈ្មោះ​ពិត​ប្រាកដ​ ជា​ឈ្មោះ​បទ​ពំនោល​ តាមរយៈ​ «​ល្បើក​អង្គរ​វត្ត​»​ របស់​អ្នក​ប៉ាង​​។​
ក.​ រង្វាស់​កាព្យ​៖ ក្នុង​មួយ​ល្បះ មាន​ ៣​ ឃ្លា​

                              ឃ្លា​ទី​១​ មាន ៦ ព្យាង្គ​

                               ឃ្លា​ទី២​ មាន​ ៤ ព្យាង្គ​

                               ឃ្លា​ទី​៣​ មាន​ ៦​ ព្យាង្គ។
ខ. ចំណាប់​ជួន​៖



ពុំ​ឆ្អែត​ពុំ​ឆ្អន់​នេត្រា​                    ត្រេក​សោមនស្សា​                    ពុំ​ស្កប់​ពុំ​ស្កល់​ចិត្ត​ឡើយ​។

ចរ​ចូល​មៀងមើល​ជាក់​ហើយ​    ពុំ​ចង់​ចេញ​ឡើយ​                      អាលោះអាល័យ​ពេក​ណា។​

ពុំ​យល់​ជា​ថ្មសិលា                    លោក​ក៏​រចនា                           សម្រេច​សម្រួល​ដ៏​ប្រពៃ​។​

                                                                                                (ល្បើក​អង្គរ​វត្ត​ អ្នក​ប៉ាង​)

+ ជួន​ក្នុង​ល្បះ​ ព្យាង្គ​ទី​៦ នៃ​ឃ្លា​ទី​១      |=|    ព្យាង្គ​ទី​៤​ នៃ​ឃ្លា​ទី​​២​។

+ ជួន​ឆ្លង​ល្បះ​៖ ព្យាង្គ​ទី​៦​ នៃ​ឃ្លា​ទី​៣​ ក្នុង​ល្បះ​ទី​១     |=|      ព្យាង្គ​ទី​៦​ នៃ​ឃ្លា​ទី​១​ ក្នុង​ល្បះ​ទី​២​។​

គ. ចង្វាក់​៖ ត្រូវទម្លាក់​សំឡេង​លើ​ព្យាង្គ​ទី​២​ និង​ ទី៤​។​

ឃ. បរិយាកាស៖ គេ​ប្រើបទ​នេះ​សម្រាប់​រៀបរាប់​​ពី​កំហឹង​ក្រេវ​ក្រោធ​សង្ឃក​សន្ធាប់​ គំរាម​កំហែង​
 រៀបរាប់​អំពី​មហិទ្ធិឫទ្ធិរបស់​អ្នក​មាន​អំណាច​ខ្លាំង​​ ឬ​ពាក្យ​អង្វរ​ករ​ ការ​ភ័យ​ខ្លាច​របស់​អ្នក​ខ្សោយ​។ 

រៀបរាប់​អំពី​ជម្លោះ​ ពី​ចម្បាំង​ ដែល​មាន​ចលនា​ក្ឌុងក្ឌាំង​។ ពេល​ខ្លះ​ទៀត​ គេ​យក​បទ​នេះ​ ទៅ​ពោល

​ក្នុង​ការ​សម្ដែង​របាំ ដើម្បី​ធ្វើ​ឲ្យ​នាដករ​ និង​នាដការិនី​ធ្វើ​ចលនា​ និង​កាយវិការ​ផ្សេង​ៗ​។

ង. របៀប​ស្មូត្រ​៖

សូត្របែបរាស់
សូត្រ​បែប​​ពោល​ស្បែក​ធំ​កម្សត់​ខ្លាំង
សូត្រ​បែប​ពោល​ស្បែក​ធំ
ត្របែប​ល្ខោន​ខោល​
សូត្រ​បែប​ទំនួញ
សូត្រ​បែប​ថយយ៉ោ
សូត្រ​បែប​កំហឹង​



សម្រាប់ព័ត៌មានបន្ថែម អាច​ចូល​ទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម​៖

- វីដេអូកំណាព្យ៖  https://www.youtube.com/user/snapoems

វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna

No comments: