Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ប្រធានបទទី១៦ សម្ដីជាឯក លេខជាទោ. Show all posts
Showing posts with label ប្រធានបទទី១៦ សម្ដីជាឯក លេខជាទោ. Show all posts

Monday, February 25, 2019

ប្រធានបទទី១៦ សម្ដីជាឯក លេខជាទោ

ប្រធានបទទី១៦ សុភាសិត​មួយ​ពោលថា «​សំដី​ជាឯក លេខ​ជាទោ» បកស្រាយ។​

ន័យអត្ថានុរូប (ន័យចំ)

«សំដី»​ សំខាន់​ណាស់សម្រាប់​មនុស្ស​ម្នាក់ៗ​ បើ​និយាយ​ហើយ​ត្រូវ​តែ​ធ្វើ​ មិន​មែន​ចេះតែ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តាម​តែ​នឹក​ឃើញ​នោះ​ទេ នាំ​ឲ្យ​បាត់​បង់​តម្លៃ​របស់​ខ្លួន​។ ដូច​គេ​តែង​ហៅថា «ភូត​ច្រើន​ចាញ់​អាត្មា»​ គឺចូលចិត្ត​កុហក ចុង​ក្រោយ​គ្មាន​អ្នក​ជឿ។ មួយ​វិញ​ទៀត​ ពាក្យ​សម្ដី​ជា​មធ្យោបាយ​នាំ​មុខ​គេ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​នឹង​អ្នក​ដទៃ​ ស្លាប់​ឬ​រស់​គឺ​ពឹង​លើ​សម្ដី​នេះ​ឯង ចំណែក «​លេខ​ជាទោ» គឺ​សំដៅ​ទៅ​លើ​ការ​ប្រើ​ប្រាស់​អក្សរ​។ ត្រង់​ចំណុច​នេះ​ក៏​សំខាន់​ដែរ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សរសេរ​។ អ្វី​ដែល​សំខាន់​បំផុត នោះ​គឺ​សម្ដី បន្ទាប់​គឺ​អក្សរ​តែម្ដង។

សេចក្ដីអធិប្បាយ