Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ផ្កាស្រពោន


          ក្រោយ​ពី​ឪពុក​ ប៊ុន ធឿន​ គឺ​ ចឹក​ ប៊ុនថន​​ លិច​ស្រូវ​នៅ​កណ្ដាល​ទន្លេ​សាប​ ធ្វើ​ឲ្យ​គ្រួសារ​​នេះ​​ធ្លាក់​ខ្លួន​ក្រ​ និង​ជំពាក់​បំណុល​គេ​រុំ​កោះ​ រី​ឯ​ ប៊ុន ធឿន​ ដែល​ជា​កូន​ក៏​មាន​ទឹកមុខ​ស្រងូតស្រងាត់​​ពន់​ពេក​។​ ថ្លែង​ពី​យាយ​នួន​ ដែល​ជា​ម្ដាយ​វិធាវី ពេល​ដែល​បាន​ឮ​ដំណឹង​នេះ​ហើយ​ ក្នុង​ចិត្ត​ក៏​ជ្រួលច្របល់​ ចង់​ផ្ដាច់​​ពាក្យ​រវាង​ ប៊ុន ធឿន​ និងវិធាវី​ ប៉ុន្តែ​​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ ព្រោះ​ដោយ​ប្ដី​របស់​​ខ្លួន​កាល​នៅ​រស់​និង​ ចឹក ប៊ុនថន ជា​ក្លើ​ចិត្ត​មួយ​ថ្លើម​មួយ​នឹង​គ្នា​ ដែល​ធ្វើ​ឲ្យ​គាត់​​ពិបាក​សម្រេច​ចិត្ត​។ ក្រោយ​មក​ យាយ​ចាន់​ដែល​ជា​មិត្តភ័ក្ដិ​របស់​យាយ​នួន បាន​មក​លេង​ផ្ទះ​យាយ​នួន​ ដោយ​និយាយ​ពី​រឿង​ថៅកែ ណៃ ស៊ាន​ និង​កូន​ប្រុស​ឈ្មោះ​ ណៃ ស៊ត​ ធ្វើ​ឲ្យ​យាយ​នួន​​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង​​ក្នុង​ការ​​ផ្លាស់​ប្ដូរ​ចិត្ត​ និង​ផ្ដាច់​ពាក្យ​។​
​ក្រោយ​មក យាយ​ថូ​ដែល​ជា​ម្ដាយ​របស់​ ណៃ ស៊ត​ រៀប​ចំ​ចូល​ទៅ​ដល់​ យាយ​នួន​ អំពី​រឿងនាង​វិធាវី។​ បន្ទាប់​ពី​ដឹង​រឿង​នេះ​មក នាង​ហាក់​​ដូចជា​មិន​សប្បាយ​ចិត្ត​សោះ​។ យាយ​នួន​ក៏​បាន​នាំ​នាង​វិធាវីទៅ​លេង​ខេត្ត​​សៀមរាប​ ប៉ុន្តែ​ក្ដី​ឈឺចាប់​ទុក្ខ​ព្រួយ​របស់​នាង​មិន​​រសាយ​សោះ​ឡើយ ណា​មួយ​អាល័យគូ​សង្សារ​ផង​ មិន​ពេញ​ចិត្ត​ ណៃ ស៊ត​ ផង​ និង​មក​ពី​អាកាសធាតុ​ផង​ ក៏​ធ្វើ​ឲ្យ​នាង​ធ្លាក់​ខ្លួន​​មាន​ជំងឺ។ យាយ​នួន​ភ័យ​ណាស់​​ ក៏​អញ្ជើញ​គ្រូ​ពេទ្យ​មក​មើល​។ គ្រូ​ពេទ្យ​ផ្ដាំ​ថា​ កុំ​ឲ្យ​នាង​​ពិបាក​ចិត្ត​ ហើយ​កុំ​​ធ្វើ​ឲ្យ​នាង​ទើសចិត្ត។ ​នៅ​ពេល​ឮ​យាយ​នួន​រំឭក​រឿង​ ណៃ ស៊ត​ ក៏​ធ្វើ​ឲ្យ​នាង​កាន់​តែ​ក្ដុកក្ដួល​អួល​ផ្សា​​ក្នុង​ទ្រូង​ជា​ខ្លាំង​​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជំងឺ​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ ដោយ​ជឿ​តាម​សម្ដី​យាយ​ថូ​ យាយ​នួន​​បាន​អញ្ជើញ​​លោក​ពី​ភ្នំ​សំពៅ​ឲ្យ​ស្រោច​ទឹក​រំដោះ​គ្រោះ​ ​អញ្ជើញ​គ្រូ​ស្ដោះ​ផ្លុំ និង​គ្រូ​ដេញ​ខ្មោច​ជាដើម​។ អប្បិយជំនឿ​បាន​ធ្វើ​​ឲ្យ​​យាយ​នួន​ជឿ​ឡើង​​ងប់ងុល​បំផុត​។​ ចុង​ក្រោយ​ នាង​វិធាវី​ក៏​ទទួល​មរណភាព​។​
​ថ្លែង​ពី​ ប៊ុន ធឿន វិញ​ ក្រោយ​ពី​បាន​សម្រាក​ពី​ការ​សិក្សា​មួយ​រយៈ​ គេ​ក៏​​ធ្វើ​ដំណើរ​មកស្រុក​កំណើត​វិញ​។ បេះដូង​របស់​គេ​មិន​អាច​បំភ្លេច​នាង​វិធាវី​បាន​ឡើយ​។ ដើម្បី​រសាយ​ចិត្ត​ ប៊ុន ធឿន ក៏​សម្រេច​ចិត្ត​ដើរ​ព្រៃ​ជាមួយ​អ្នក​ភូមិ​។​ ថ្ងៃ​មួយ​​ ប៊ុន ធឿន​ បាន​​ឃើញ​គេ​រៀបចំ​ពិធី​បុណ្យ​សព​ ក៏​កើត​ពិភាល់​​ជា​ខ្លាំង​ ក៏​ដើរ​ទៅ​មើល​ ទើប​ដឹង​ថា​នោះ​គឺ​ជា​ពិធី​បុណ្យ​សព​របស់​នាង​វិធាវី​។ ហេតុ​ការណ៍​នេះ​រឹត​តែ​ធ្វើ​ឲ្យ​ ប៊ុន ធឿន​ ឈឺ​ផ្សា​ពេក​ក្រៃ​។ ក្រោយ​ពី​មរណភាព​ទៅ​ នាង​បាន​បន្សល់​នូវ​លិខិត​ចុង​ក្រោយ​​មួយ​ច្បាប់​ដល់​ ប៊ុន ធឿន​ ផង​ដែរ​ មាន​ន័យ​ថា​ សុំ​ឲ្យ ប៊ុន ធឿន​ កុំ​ប្រកាន់​​នឹង​ម្ដាយ​ខ្លួន​ ហើយ​ឲ្យ​ ប៊ុន ធឿន​​ខំ​ប្រឹង​រៀន​សូត្រ​ និង​ស្វែង​រក​នារី​ដែល​ខ្លួន​ពេញ​ចិត្ត​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

ចប់
សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម


No comments: