សំណេរតែងសេចក្ដីបែបពិភាក្សា សំដៅដល់ការវែកញែករកហេតុផលឲ្យឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមានរបស់មតិប្រធានឲ្យឃើញ ដោយពិភាក្សា សំយោគ ឬពិភាក្សា-សំយោគ។ ដើម្បីឲ្យកាន់តែលម្អិតនោះ សូមពិនិត្យមើលគម្រោងដូចខាងក្រោម៖
គម្រោងប្រធានពិភាក្សា
I.សេចក្ដីផ្ដើម
-លំនាំបញ្ហា៖ ត្រូវផ្ដើមគំនិតនិយាយពីអ្វីដែលជាប់ទាក់ទងទៅនឹងប្រធាន
។
-ចំណូលបញ្ហា៖ ត្រូវលើកយកបញ្ហារបស់ប្រធានមកបង្ហាញ
។
-ចំណោទបញ្ហា៖ ត្រូវលើកបញ្ហារបស់ប្រធានមកចោទសួរតាមបែបពិភាក្សា៖
+បើប្រធានមានមតិតែមួយត្រូវចោទសួរថា " មតិនេះត្រូវឬទេ ? មតិនេះត្រូវឬខុស ? ” ។
+បើប្រធានមានមតិពីរត្រូវចោទសួរថា " មតិទាំងពីរនេះមួយណាត្រូវមួយណាខុស ? ” ។
II.តួសេចក្ដី
- ឃ្លាភ្ជាប់សេចក្ដី៖ ដើម្បីជាមូលដ្ឋាននៃការបកស្រាយយើងគប្បីយល់នូវពាក្យ "…...”
-ពន្យល់ពាក្យគន្លឹះ៖ លើកយកពាក្យគន្លឹះរឺពាក្យអាថ៌កំបាំងរបស់ប្រធានមកពន្យល់
។
-ពន្យល់ន័យប្រធាន៖ ត្រូវយកសេចក្ដីពន្យល់របស់ពាក្យគន្លឹះទៅជួសបំពេញជំវិញបញ្ហារបស់
ប្រធានទាំងមូល........ ។
-បំណកស្រាយ៖
+មតិស្រប៖ ត្រូវនិយាយឲ្យស្របនឹងមតិប្រធាន
+មតិផ្ទុយ៖ ត្រូវនិយាយអោយផ្ទុយ រឺអោយល្អៀងពីមតិស្រប
-ពិភាក្សាមតិ សំយោគមតិ រឺ ពិភាក្សាសំយោគមតិ៖
ករណីពិភាក្សាមតិ
|
ករណីសំយោគមតិ
|
ករណីពិភាក្សា
សំយោគមតិ
|
បើមានមតិណាមួយត្រឹមត្រូវ ឬសមហេតុសមផលជាងគេ ។
|
បើមតិទាំងពីរត្រឹមត្រូវដូចគ្នាដោយមិនអាចខ្វះមតិមួយណាបានឡើយ ។
|
បើមតិទាំងពីរត្រឹមត្រូវដូចគ្នា ហើយអាចយកមតិថ្មីមកបន្ថែមដើម្បីបំពេញន័យ
។
|
III.សេចក្ដីបញ្ចប់
-រង្វាយតម្លៃមតិប្រធាន៖ សន្និដ្ឋានទៅទស្សនៈប្រធាន
-មតិផ្ទាល់ខ្លួន៖ បង្ហាញគំនិតផ្ទាល់ខ្លួន ជាសំណើផ្សេងៗ។
សូមមើលវីដេបន្ថែម
No comments:
Post a Comment