បទបថ្យាវដ្តមាន៨ព្យាង្គក្នុងមួយឃ្លា និងមាន៤ឃ្លាក្នុងមួយល្បះ ដូចលោកសុត្តន្តប្រីជាឥន្ទបានអះអាងក្នុងសៀវភៅលោកនីតិបករណ៍ថា៖
តាមពាក្យបុរាណាចារ្យចែង លោកតែងឆន្ទបាទបទបថ្យា
ប្រាំបីៗតួអក្ខរា បួនបាទមួយគាថាដោយកំណត់។
(លោកនីតិបករណ៍ ទំព័រទី១)
បទបថ្យាវដ្ដនេះ មានចំនួនព្យាង្គ និងចំនួនឃ្លា ដូចបទពាក្យ៨ដែរ តែពុំមែនជាបទពាក្យ៨ទេ ដោយមានចំណាប់ជួនឆ្លងឃ្លា និងឆ្លងល្បះខុសគ្នា គឺព្យាង្គចុងនៃឃ្លាទី១ ត្រូវជួនត្រង់ព្យាង្គទី៤ នៃឃ្លាទី២ ឯបទពាក្យ៨ ត្រូវជួនត្រង់ព្យាង្គទី៣ ឬទី៥វិញ ចំណែកចំណាប់ជួនឆ្លងល្បះ ក៏ខុសគ្នាដែរ គឺព្យាង្គចុងនៃឃ្លាទី៤ ក្នុងល្បះទី១ ត្រូវជួនត្រង់ព្យាង្គទី៨ នៃឃ្លាទី១ ក្នុងល្បះទី២ ឯបទពាក្យ៨ ត្រូវជួននៅក្នុងព្យាង្គចុងនៃឃ្លាទី២ ក្នុងល្បះទី២។
ក.រង្វាស់កាព្យ
- ក្នុងមួយវគ្គមាន ៤ឃ្លា
- ឃ្លានីមួយៗមាន ៨ព្យាង្គ
ខ.ចំណាប់ជួន
. ជួនក្នុងវគ្គ
ព្យាង្គទី៨ នៃឃ្លាទី១ |=| ព្យាង្គទី៤ នៃឃ្លាទី២
ព្យាង្គទី៨ នៃឃ្លាទី២ |=| ព្យាង្គទី៨ នៃឃ្លាទី៣ |=| ព្យាង្គទី៤ នៃឃ្លាទី៤។
ព្យាង្គទី៨ នៃឃ្លាទី២ |=| ព្យាង្គទី៨ នៃឃ្លាទី៣ |=| ព្យាង្គទី៤ នៃឃ្លាទី៤។
. ជួនឆ្លងវគ្គ
ព្យាង្គទី៨ នៃឃ្លាទី៤ ក្នុងវគ្គទី១ |=| ព្យាង្គទី៨ នៃឃ្លាទី១ ក្នុងវគ្គទី២។
គ. ចង្វាក់
ឃ. បរិយាកាស
ង. របៀបស្មូត
សូត្របែបសម្រាយ
សូត្របែបបរាភវសូត្រ
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម៖
- វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna
No comments:
Post a Comment