Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ប្រធានបទទី១០ ខឹងខុស ខឹងខូច ខឹងខាត. Show all posts
Showing posts with label ប្រធានបទទី១០ ខឹងខុស ខឹងខូច ខឹងខាត. Show all posts

Wednesday, February 6, 2019

ប្រធានបទទី១០ ខឹងខុស ខឹងខូច ខឹងខាត

ប្រធានបទទី១០ សុភាសិត​មួយ​ពោលថា «​ខឹងខុស ខឹងខូច ខឹងខាត» ចូរពន្យល់​។

ន័យអត្ថានុរូប (ន័យចំ)

«ខឹង» ធ្វើ​ឲ្យ​មនុស្ស​គិតខុស «ខឹង»​ ធ្វើ​ឲ្យ​បាត់បង់​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន «ខឹង» មិនចំណេញ​អ្វីមក​វិញ​ឡើយ គឺ​មាន​តែ​គំនុំ និងសេចក្ដីសោកស្ដាយប៉ុណ្ណោះ។ តាមរយៈ​សុភាសិត​ទាំងមូល​ចង់អប់រំថា មនុស្សគ្រប់គ្នា​គួរគប្បី​ តាំង​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ស្ងប់​ ចេះ​រំងាប់​សេចក្ដី​ក្រោធ មិន​សម្រេច​ចិត្ត​ពេល​មាន​កំហឹង​ឡើយ គួរ​ចេះ​អត់ឱន អធ្យាស្រ័យ​ មិន​យកកំហឹងទល់​កំហល់ បើ​មិន​ដូច្នោះ​ទេ នឹងគ្មាន​សេចក្ដីសុខ​ឡើយ​។