Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ប្រធានបទទី១៩ ឃើញដំរីជុះ កុំជុះតាមដំរី. Show all posts
Showing posts with label ប្រធានបទទី១៩ ឃើញដំរីជុះ កុំជុះតាមដំរី. Show all posts

Wednesday, February 27, 2019

ប្រធានបទទី១៩ ឃើញដំរីជុះ កុំជុះតាមដំរី

ប្រធានបទទី១៩ សុភាសិត​មួយ​ពោលថា «​ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី​» ចូរបំភ្លឺ។​

ន័យអត្ថានុរូប (ន័យចំ)

«ដំរី» គឺ​ជាថនិក​សត្វ​ម៉្យាង​ដែល​មាន​មាឌ​ធំ​ មាន​ភ្លុក ប្រមោយ​ និង​ស្លឹក​ត្រចៀក​ធំៗ វាមាន​កម្លាំង​ខ្លាំង​ក្លា អាច​ជួយ​អូសទាញ​របស់​ធំៗ​ និង​ធ្ងន់​ៗ​បាន​ដោយងាយ​ ហើយ​មិនត្រឹមតែប៉ុណ្ណោះ ពេល​វា​បន្ទោរ​បង់​ម្ដងៗ លាមក​វា​ពិត​ជាច្រើន​ខុស​សត្វ​ដទៃ​ សូម្បី​តែ​លាមក​មនុស្ស​ក៏​មិន​ដល់​វា​ផង​។ បើ​ចង់​ជុះ​ដូច​មិនបាន​ទេ​ គឺ​មិន​អាច​ទៅរួច​បាន​ឡើយ​។


ន័យអត្ថបដិរូប (ន័យធៀប)
«ដំរី»​ តំណាង​ឲ្យ​អ្នកមាន​ អ្នក​សម្បូរ​ហូរហៀ​នូវ​ធនធាន​ទ្រព្យសម្បត្តិ​ «ជុះ»មាន​ន័យ​ថា ពេល​គេ​ធ្វើ​អ្វី​ម្ដង​ៗ​ គឺ​ចំណាយ​ដោយ​គ្មាន​ការ​សោកស្ដាយ​។ បុរាណ​លោក​ផ្ដាំថា បើ​ឃើញទង្វើ​បែប​នេះ ក្នុង​នាម​យើងជា​ជន​ក្រីក្រ​ ឬ​តូច​តាច​មិន​គួរ​ធ្វើ​តាម​នោះទេ ព្រោះធនធាន​យើង​ខ្សត់ខ្សោយ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​រលាយ​ ឬ​ស្លាប់​មិន​ខ្លួន​មិន​ខាន​ គួរ​ចេះ​សន្សំ​សំចៃ​វិញ​ប្រសើរ​ជាង។

សេចក្ដីអធិប្បាយ