Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

សុភាសិត​ខ្មែរ

v  កកក៏បាយ មេម៉ាយក៏ស្រី។
v  ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
v  ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត។
v  ក្រពើវង្វេងបឹង។
v  កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។
v  កាប់បំពង់ ​រង់ចាំទឹកភ្លៀង។
v  ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់។
v  ការលំបាក​ត្រូវ​គិត​ឲ្យ​ធូរ ការយូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
v  ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្មវរោត្តម តុង​ ឈួន)
v  ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
v  ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
v  ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
v  កោកៗ​សឹកតែមាត់ ត្រដោក​ឆ្អែតតែពោះក្របី។
v  កោរមិនដាក់ទឹក។
v  ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
v  ក្ដៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ។
v  កំភ្លាញស្លាប់ព្រោះមាត់ ​ខ្វែក​ស្លាប់ព្រោះអាចម៍។
v  កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
v  កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
v  កុំគូរមុន​គិត។
v  កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
v  កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។
v  កុំដេកផ្សងព្រេង ​កុំវង្វេងខុសផ្លូវ។
v  កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស​ល្ងង់ទើប​ចេះ ខ្មាស​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
v  កុំដាំស្រូវនៅផ្លូវដំរី។
v  កុំទុកចិត្ត​មេឃ​ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
v  កុំទុំមុនស្រគាល។
v  កុំផ្ទុកតាមទូកថ្វែ។
v  កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។
v  កុំពាក់មុខយក្ស ​ កុំពាក់ស្បែកខ្លា។
v  កុំពូតផ្សែងជាដុំ ​ កុំយកភ្នំទ្រាប់អង្គុយ។
v  កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។
v  កុំរាយមុខដឹង ​កុំទទឹងមុខសឹក។
v  កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។
v  កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
v  កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។
v  គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
v  គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជិវិត។
v  គ្នាច្រើនអន្សមខ្លោច ​គ្នាដូចស្រមោចអន្សមឆៅ។
v  គុក​និង​សោ គឺ​ចោរ​បង្កើត​ឱសថល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។
v  គ្រូកាចសិស្សខូច។
v  គ្រូទាយ ម្តាយថា។
v  គួរ​គិត​ជីវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់ស្ងាត់សូន្យ​ចា
v  គោដំបៅខ្នង​ ក្អែកហើររំលង​ រំសាយកន្ទុយ។
v  ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
v  ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
v  ឃ្លាតកាយ ណាយចិត្ត។
v  ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
v  ឃុបឃិត​ជន​ពាល ​រាល​ទុក្ខ​ដល់ខ្លួន។
v  ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។
v  ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
v  ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។
v  ឃើញ​ឈើ​ពុក​ កុំ​អាល​ដាក់​គូទ​អង្គុយ (ឬ កុំ​អាល​ដាក់​គូទ​លើ)។
v  ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី (ឬ ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
v  ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
v  ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
v  ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។
v  ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់កុំអាលនិយាយជាមួយស្រី​។
v  ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ (ឬ ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
v  ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន)
v  ឃ្លោក​លិច​ អម្បែង​អណ្តែត។
v  ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
v  ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។
v  ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
v  ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
v  ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។
v  ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
v  ងប់​នឹង​ញាតិ​ ឃ្លាត​ច្បាប់។
v  ងប់​នឹង​មាស​ប្រាក់ ​ខូច​យសសក្តា។
v  ងប់​នឹង​ប្រុ​ស​ ខូច​ព្រហ្មចារី។
v  ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
v  ងប់​នឹង​ស្រី ​ចំណី​ទុក្ខ។
v  ងប់នឹង​ល្បែង ​តែង​ហិនហោច។
v  ងប់នឹងល្បែង​ តែងវិនាស។
v  ងប់នឹង​ស្រា​ ខូច​ស្មារតី។
v  ងប់​នឹង​ពាក្យ​សរសើរ ​គេ​ថា​ភ្លើ។
v  ងប់នឹង​ពាក្យ​បង្អាប់ ស្លាប់​គំនិត។
v  ងប់​នឹង​ស័ក្តិយស​ ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
v  ងប់នឹង​ជំនឿ​ រឿគំនិត។
v  ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមឲ្យ​ពរ។
v  ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
v  ងាប់​គំនិត ​ ងងឹត​ដល់ស្លាប់។
v  ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
v  ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។
v  ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
v  ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
v  ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
v  ងាប់​ព្រោះ​គំនិត ​ ដូច​កាំ​បិត​ចិត​ដង​ឯង។
v  ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
v  ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។
v  ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
v  ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
v  ងើយ (ឬ ងើប)​ ស្កក​ ឱនដាក់គ្រាប់។
v  ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
v  ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់ ។
v  ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
v  ចង់ចេះឲ្យធ្វើល្ងង់។
v  ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
v  ច្របាច់កចិន លៀនអណ្តាតខែ្មរ។
v  ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
v  ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
v  ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
v  ចាក់អង្ករយកអង្កាម។
v  ចានមួយរាវ លែងអីរណ្តំគ្នា។
v  ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។
v  ចាញ់បានជាព្រះ ឈ្នះបានជាមារ។
v  ចាប់ក្ដាមដាក់ចង្អេរ។
v  ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
v  ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
v  ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
v  ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
v  ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
v  ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
v  ចិត្ត​ដាច់​នៅ​ស្រី ។
v  ចិត្តល្អ ក្រខ្លួន។
v  ចិត្តល្អ ក្រមិនយូរ។
v  ចិត្តជាទេវវត្ត មាត់ជាទេវតា។
v  ចិញ្ចឹមកូនខ្លា វាសងគុណ។
v  ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
v  ចូល​ព្រៃ​សត្វ​សាហាវ រក​អំពាវ​គ្នា​មក​ជុំ ដល់​បាន​ស្ករ​​និង​ទឹក​ឃ្មុំ ពួន​សម្ងំ​​ឆី​​ម្នាក់​ឯង ។
v  ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។
v  ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។
v  ចូរមើលកាលវែង កុំមើលកាលខ្លី។
v  ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
v  ចេះ​ច្បាប់​មិន​ខ្លាច​ក្ដី ចេះ​វិន័យ​មិន​ខ្លាច​សង្ឃ ។
v  ចេះដប់មិនស្មើប្រសប់មួយ។
v  ចេះឯង ឲ្យក្រែងចេះគេ។
v  ចេះ​មិន​ដែល​ចាញ់ ។
v  ចេះពីរៀន មានពីរក ក្រពីខ្ជិល។
v  ចេះមកពីរៀន​ មានមកពីរក។
v  ចោល​សាច់​ស្រវ៉ា​ឆ្អឹង ទំពារ​ទៅ​រឹង​រាវ​រក​សាច់ ។
v  ចំណេះបានពីរៀន មានបានមកពីរក។
v  ចំណេះ​ជិះ​ក​ឯង ។
v  ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
v  ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ ។
v  ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
v  ចុះទឹកក្រពើ ឡើងលើខ្លា។
v  ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
v  ឆ្ងាយកាយ ណាយចិត្ត។
v  ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
v  ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
v  ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
v  ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
v  ឆ្កែខាំ​កុំខាំឆ្កែវិញ។
v  ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
v  ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
v  ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
v  ឆ្នាំងណាគ្របនឹង។
v  ឆ្លុះកញ្ចក់ ធេ្មចនេត្រា។
v  ជក់នឹងលែ្បង តែងវិនាស។
v  ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
v  ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
v  ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
v  ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។
v  ជាងមិនកើតបន្ទោសដែក។
v  ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
v  ជ្រាយរអៀច ដូចបបរឈ្មោល។
v  ជ្រូកស្លាប់ ព្រោះសាច់។
v  ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
v  ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
v  ជ្រើមដូចមហាត។
v  ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
v  ជ្រៅដូច ក្តិតចាន។
v  ជ្រៅតែមាត់ គំនិតរាក់កំផែល។
v  ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
v  ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។
v  ឈាមស្រែក​ស្បែកហៅ។
v  ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
v  ឈឺជើងធាត់ ឈឺមាត់ស្គម។
v  ឈើពុក កុំដាក់គូថអង្គុយ។
v  ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត។
v  ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
v  ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
v  ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
v  ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។
v  ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
v  ញ៉ាមដូចក្តាម ស៊ីអាចម៍។
v  ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
v  ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
v  ញៀននឹងស្រីចំណីទុក្ខ។
v  ញៀននឹងលែ្បងតែងហិនហោច។
v  ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
v  ញៀននឹងបៀ គឃៀរស្លៀកពាង។
v  ញៀននឹងលាភ ថោកទាបដូចសត្វ។
v  ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
v  ញៀននឹងលែ្បងតែងបង់យស។
v  ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
v  ដល់ត្រើយ សើយគូថ។
v  ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
v  ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
v  ដឹកគោញី បន្សីគោលឈ្មោល។
v  ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
v  ដឹងរង្គោះ បោះបណ្តោយ។
v  ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
v  ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
v  ដុតឲ្យខ្លោច រោចឲ្យឆៅ។
v  ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
v  ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
v  ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
v  ដូចក្រពើ វងេ្វងបឹង។
v  ដួលត្មោល ដូចគ្មានអីទប់។
v  ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
v  ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
v  ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
v  ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
v  ដើរឲ្យមានបី ស្រដីឲ្យមានបួន។
v  ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
v  ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។
v  ដេកមិនលក់កុំខំដេក។
v  ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
v  ដេកផ្ងាស្តោះលើទ្រូងឯង។
v  ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
v  ដេកយប់ កុំនិយាយនឹងស្រី។
v  ដេកទាល់ថៃ្ង យកកំជិលដែលគេ។
v  ដេកមិនលក់ បក់មិនល្អើយ។
v  ដេកផ្សំដួល រមួលផ្សំគ្រេច។
v  ដេញទាន់កុំជាន់កែង។
v  ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
v  ដៃភ្លើងជើងមាន់។
v  ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
v  ដាំជើងក្រាន​ មិនប្រមាណឆ្នាំង។
v  ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
v  ដំរីជល់គ្នា ​ងាប់ស្មៅចិញ្ចៀន។
v  ដំរីសាស្លាប់ ​យកចង្អេរបាំង។
v  ដំបៅ​មិន​ឈឺ យកឈើទៅចាក់។
v  ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
v  ដោះកនែ្ទក អារឹសកូន។
v  ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។
v  ណាយកាយ ឆ្ងាយចិត្ត។
v  ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
v  ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។
v  តសំពៅ មិនត្រូវស្តាយដែក។
v  តវាសនា ឲ្យខំសន្សំបុណ្យ។
v  តដងរែក ឲ្យល្មមនឹងស្មា។
v  តកម្លាំងឲ្យ​សេពអាហារ។
v  តក់ៗពេញបំពង់ ឆុង​ៗ​កំពប់​អស់ ។
v  តមមេស៊ីពង ស៊ីរងសម្បុក។
v  ត្រង់​មិនឈ្នះទាល់។
v  ត្រីឆ្តោរស៊ីកូនឯង។
v  ត្រីងៀត ឆ្លៀតពង ត្រី​ជាប់ក្នុង​មង​ ឆ្លៀត​ពន្លាក ។
v  ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
v  ត្រុកៗ​អ្នក​ស្រុក​មើល​ងាយ រលាស់​គូថ​ខ្ចាយ​មាន​ឱត​មាន​ភាន់ ។
v  តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
v  តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
v  ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
v  ត្រកូលសជាតិ មាយាទសពូជ។
v  ត្រួសត្រាយទុក ស្រណុកជាងកែកុន។
v  ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
v  ត្រៀមទុកមុន មិនស្កុនការ។
v  ត្រេកអរមុន ទុក្ខក្រោយ។
v  ថយយស ព្រោះព្រហើន។
v  ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
v  ថោកអីនៅដៃថៃ្លអីនៅមាត់។
v  ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលព្រោះបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលថ្កើងដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។
v  ទម្ពក់វាទៅ​ ទើបព្នៅវាមក។
v  ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
v  ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
v  ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
v  ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
v  ទឹកជន់ បុណ្យសេ្តច ។
v  ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
v  ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
v  ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
v  ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
v  ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
v  ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
v  ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
v  ទូកទៅ កំពុងនៅ។
v  ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
v  ទូកដាច់យកទូកតាម។
v  ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
v  ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
v  ទៅឥតគេរក មកឥតគេហៅ។
v  ធ្ងន់នៅថ្ម ក្រនៅក្តី។
v  ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
v  ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
v  ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
v  ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
v  ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។
v  ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
v  ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។
v  ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
v  ធ្វើការតិចចាយច្រើនចម្រើនក្រ។
v  ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
v  ធុងទទេឮខ្លាំងណាស់។
v  ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
v  ធំតែខ្លួន ដូចឃ្លោក។
v  នំមិនធំជាងនាឡិ។
v  នឿយមុន ស្រណុកក្រោយ។
v  នារីមានប្តីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
v  និយាយបាតដៃជាខ្នងដៃ។
v  និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
v  និយាយបែកជាអូរ ហូរជាស្ទឹង។
v  និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
v  និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
v  នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
v  នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
v  នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
v  នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ។
v  នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
v  បង់ព្រះទៅសំពះឯបាយាប។
v  បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
v  បន់ព្រះ សំពះទេព្តារ។
v  បណ្ឌិតមានការមិនរករឿងជាកម្លាំង។
v  បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់មាត់ អ្នលពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
v  បញ្ញើទុក ស្មើបំណុល។
v  ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
v  ប្រហែសបាត់ ប្រយ័ត្នគង់។
v  ប្រមាថម្តាយ រំលាយព្រះ។
v  ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
v  ប្រមាថចាស់ អាយុខ្លី។
v  ប្រមាត់ដី អួតចង់ឡើងទ្រើង។
v  ប្រញាប់ពេកដេកផ្លួវ។
v  ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
v  បាតដៃជាខ្នងដៃ។
v  បានតែបាប មិនឆ្អាបមាត់។
v  បានពីកែ្អក ចែកទៅតាវ៉ៅ។
v  បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
v  បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
v  បា្រក់ក៏បង់​ ថង់ក៏ដាច់។
v  ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
v  ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
v  បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
v  បុណ្យក៏ធ្វើ ​ឈើក៏កាប់។
v  បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
v  បួសដោយវត្ត ចិត្តដោយខ្លួន។
v  បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
v  បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
v  បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
v  បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
v  បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
v  បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
v  បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
v  បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
v  បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
v  បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
v  បើមិត្តមិនល្អ កុំយកជាមិត្ត។
v  បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
v  បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
v  បើកក្តោងទាន់ត្រូវខ្យល់។
v  ផឹកស្រាក្លាសំដី។
v  ផ្ទុករទេះតាមចំណុះ។
v  ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
v  ផ្លស់យស ព្រោះប្រមាថ។
v  ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ណា​ត្រង់​កុំ​ដើរ​ហោង ដើរ​ដោយ​ផ្លូវ​គន្លង តម្រាយ​ចាស់​បុរាណ ។
v  ផ្ទះធំស្រណុក ដ្បិតភរិយាជា។
v  ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
v  ផោមក្នុងទឹកមេ្តចគង់ស្អុយ។
v  ពងមាន់កុំផ្ញើនឹងកែ្អក។
v  ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
v  ពាក្យអប្រិយចាញ់អាត្មា។
v  ពាក្យច្រើនភូត ចាញ់អាត្មា។
v  ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
v  ពាក្យម្តាយ ទំនាយគ្រូ។
v  ពិបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
v  ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
v  ពូជទានៅតែទា ពូជមាន់នៅតែមាន់។
v  ពូកែឯង ឲ្យក្រែងពូកែគេ។
v  ពួនតែមុខ គូថនៅកណ្តាលវាល។
v  ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
v  ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
v  ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
v  ព្រះមិនសម ព្រហ្មមិនជួយ។
v  ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។
v  ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
v  ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
v  ភរិយា​ស្អាត​នៅ​ឆ្ងាយ​ពី​ខ្លួន ដាវ​មុត​នៅ​មែន​តែ​នៅ​ក្នុង​ស្រោម ចំណេះ​ចេះ​ព្រម​នៅ​តែ​ក្នុង​ក្បួន ចួន​ជា​ត្រូវការ​រអា​ចិត្ត ។
v  ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
v  ភូតនៅហោរ ចោរនៅជាង។
v  ភ្លើងឆេះមកពីសម្រាម។
v  មនុស្សពាលមានការរករឿងជាកម្លាំង។
v  មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
v  មនុស្សកុំមើលងាយមនុស្ស។
v  មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
v  មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
v  មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
v  មនុស្សស្លាប់ ព្រោះវាចា។
v  មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
v  មនុស្សនឹងបា្រក់​ យក្សនឹងសាច់។
v  មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
v  មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
v  មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
v  មានគំនិត ឥតកំណើត។
v  មានដំបៅ​ទើបរុយវារោម។
v  មាត់តែប្រកែក អម្រែកតែទទួល។
v  មនុស្សចាប់ផ្តើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។
v  ម្រឹកទាំងឡាយមិនដែលបោលចូលមាត់សីង្ហដែលកំពុងដេកលក់ស្ងៀម ។
v  យកពងមាន់ទៅផ្ញើនឹងក្អែក។
v  យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។
v  យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
v  យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
v  យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
v  រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
v  រកស៊ីនិងក្តិត ដូចពឹងពាង។
v  រកអុសប្រទះឈើងាប់។
v  រស់ក៏គាប់ ងាប់ក៏គួរ។
v  រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
v  រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
v  រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
v  រទីសរទាស ដូចរាស្រ្តឥតសេ្តច។
v  រលំមិនបាច់ច្រាន បានមិនបាច់ខំ។
v  រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
v  រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
v  រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
v  រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
v  លាក់តែមុខ គូទនៅកណ្តាលវាល។
v  លិចសឹមលោត ដល់កំប៉ូតសឹមតោង។
v  លិចកញ្ជង់ លង់កញ្ជើ។
v  លូកប្រហុក លូកឲ្យកប់ក្លៀក។
v  លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
v  លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
v  លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
v  លឿន​លៃមិនទាន់។
v  លេងក្មេងអាប់យស ​លេងពស់ៗខាំ។
v  លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
v  លោភពេក វាបែកពោះ។
v  លំបាក​ត្រូវ​គិត​ឲ្យ​ធូរ យូរ​ត្រូវ​គិត​ឲ្យ​ឆាប់ ។
v  វក់នឹងអាភៀន តែងញៀនជាប់។
v  វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។
v  ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។
v  សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
v  សត្វតុកកែស្លាប់ ដោយសារប្រើស។
v  សង់ផ្ទះតាមចិត្តអ្នកនៅ។
v  សប្បាយមានទុក្ខ ស្រណុកមានភ័យ។
v  សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
v  សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
v  សរសើរតែមាត់ ចិត្តផ្ដន្ទា។
v  សាងល្អបានល្អ។
v  សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។
v  សាបមួយដៃ ប្រៃមួយចឹប។
v  ស្លាប់ដូចពស់ រស់ដូចកង្កែប។
v  ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
v  សីលជាស្ពាន ទានជាស្បៀង។
v  សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
v  សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
v  សំដីជាឯក លេខជាទោ អក្សរជាត្រី។
v  ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
v  សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
v  សំណាបយោងដី ស្រីយោងប្រុស។
v  ស៊ូស្លាប់បារកុំអោយស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេរកុំអោយភ្លើងឆេះផ្ទះ។
v  ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
v  ហាហួសចង្កា ថាហួសសេចក្តី។
v  ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។
v  ហុច​អំបោះ មិន​ឲ្យ​ស្រណោះ​ដៃ ។
v  ឡេះឡោះ ដូចទឹកកន្លះក្អម។
v  អន្ទង់វែងឆ្នាំងវែង។
v  អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
v  អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
v  អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
v  អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
v  អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
v  អាគកណា ក៏ស៊ីស្រូវដែរ។
v  អាវសម្រាប់ខ្លួន ពូនសម្រាប់ជួយ។
v  ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។
ឯក​សារ​យោង​
v  សៀវ​​ភៅ​ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត

No comments: