Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2011

កណ្តាលរាត្រី

  •  
  • (បទ កាកគតិ)
  •  
  • កណ្តាលរាត្រី              ខ្យល់បក់ប៉ីៗ               ស្រែកយំថ្ងូរថ្ងួច
  •  
  • រុក្ខជាតិរេរាំ                  ទន្ទាំគ្មានព្រួច              ខ្យល់ថ្ងូរគ្រលួច
  •  
  •                                    ពីរោះសោតា។
  •  
  • កណ្តាលរាត្រី              សូរសំឡេងរៃ              លើមែកព្រឹក្សា
  •  
  • បានស្តាប់សូរសៀង     សំនៀងវាចា               ហើរតាមវាតា
  •  
  •                                     ឆ្លើយឆ្លងរកគ្នា។
  •  
  • កណ្តាលរាត្រី              ចង្រិតបំភ្លៃ                  ច្រៀងតាមមាគ៌ា
  •  
  • ខ្លះក្នុងគុម្ពស្មៅ            ខ្លះក្រៅក៏វារ                គ្មានក្តីកំព្រា
  •  
  •                                    នានៅរូបកាយ។
  •  
  • កណ្តាលរាត្រី              កណ្តុរលួចត្រី             ដេញគ្នាប្រញាយ
  •  
  • សូរសព្ទកក្អិក              សន្ធឹកសុះសាយ        ដេញគ្នាប្រញាយ
  •  
  •                                    រង្គាត់ត្រាច់ចរ។
  •  
  • កណ្តាលរាត្រី               កណ្តុរលួចត្រី              ឆ្មាខំត្រដរ
  •  
  • ខំស្ទាបស្ទង់ស្ទាក់          អន្ទាក់ដ៏ល្អ                  ខាំបំពង់ក
  •  
  •                                      ឆីជាអាហារ។
  •  
  • កណ្តាលរាត្រី              ចន្ទចែងរស្មី                 បំភ្លឺនិសា
  •  
  • ឆដាត្រជះ                   ចាំងច្បាស់ម្លេះណា      ពន្លឺអស្ចារ្យ
  •  
  •                                    ត្រជាក់ស្រទំ។
  •  
  • កណ្តាលរាត្រី              សន្សើមជោគដី           ត្រជាក់ត្រជំ
  •  
  • បុប្ផាសប្បាយ              សុះសាយក្រពុំ            គន្ធាមូលផ្តុំ
  •  
  •                                     ទាក់ចិត្តកន្លង់។
  •  
  • កណ្តាលរាត្រី              បក្សាបក្សី                    នេត្រាលក់លង់
  •  
  • សំងំស្ងប់ស្ងាត់            បង់បាត់គ្មានថ្លង់            សារសព្ទផូរផង់
  •  
  •                                    គ្មានទុក្ខស្រាកស្រាន្ត។
  •  
  • កណ្តាលរាត្រី             បង់សូរសម្តី                 សម្រាកសម្រាន្ត
  •  
  • អស់អង្គញាតិមិត្ត       ឆ្ងាយជិតប៉ុន្មាន     លង់លក់ស្កប់ប្រាណ
  •  
  •                                   ក្នុងក្តីស្រមៃ។
  •  
  • និពន្ធ និង រៀបរៀងដោយ រស់ វាសនា
  • ក្រចេះ២០០៧

No comments: