Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ប្រធានបទទី៦ «សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា». Show all posts
Showing posts with label ប្រធានបទទី៦ «សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា». Show all posts

Saturday, January 26, 2019

ប្រធានបទទី៦ «សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា»

 - ន័យអត្ថានុរូប (ន័យចំ)
«សឹមៗ» មានន័យថា តិចៗ យឺតៗ ឯ «កុំបំបោល» សំដៅដល់​ការបររទេះគោ ឬរទេះសេះ កាលបើលឿនជ្រុលពេក នឹងអាចក្រឡាប់ ឬ​គ្រោះថ្នាក់ដល់អាយុជីវិត ព្រោះតែការធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន តែបើធ្វើដំណើរដោយយកចិត្តទុកដាក់ មិនតក់ក្រហល់ ប្រាកដជាសម្រេចគោលបំណងជាក់ជាមិនខាន។
- ន័យអត្ថបដិរូប (ន័យធៀប)
តាមរយៈសុភាសិតនេះ គេចង់និយាយថា ធ្វើអ្វីក៏ដោយ គឺត្រូវ​មាន​លំដាប់លំដោយ តាមឋានានុក្រមរបស់វា មិនមែនរៀនភ្លាមចេះភ្លាមនោះទេ គឺត្រូវចំណាយពេលយូរ។ ឧទាហរណ៍ បើចង់បានសញ្ញាបត្របាក់ឌុប គឺ​ត្រូវរៀនថ្នាក់ទី១ សិន ដោយការខិតខំប្រឹងប្រែង ១២ ឆ្នាំក្រោយនឹងទទួលបានជោគជ័យដូចបំណង។ ដូច្នេះ គ្រប់កិច្ចការអ្វីក៏ដោយត្រូវធ្វើដោយប្រុង​ប្រយ័ត្នបំផុត ទើបសម្រេចបាន។