Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

សំណេរបែប​ពន្យល់


ប្រធានពន្យល់ជាប្រធានមួយ ដែលត្រូវពន្យល់បកស្រាយលើមតិរបស់ប្រធានបទ ធ្វើឲ្យគេយល់ដឹងពីខ្លឹមសារប្រធាន។
– លក្ខណៈសម្គាល់
ពាក្យចោទសួរ (តើ………………………. ?)
–          តើ…………………………………. ដូចម្តេច? (ដូចម្ដេចខ្លះ?)
–          តើ…………………………………. យ៉ាងណា? (យ៉ាងណាខ្លះ)
–          តើ…………………………………. បែបណា? (បែបណាខ្លះ?)
–          តើ…………………………………. អ្វីខ្លះ?
–          តើ…………………………………. ប៉ុន្មានយ៉ាង?
–          ដូចម្តេចដែលហៅថា…………. ?
–          តើ…………………………………. មានអត្ថន័យ និងខ្លឹមសារដូចម្ដេចខ្លះ?
បញ្ជាក់ៈ ក្នុងប្រធានបែបពន្យល់ គេមិនសួរដោយប្រើពាក្យថា “អ្នកយល់” “ប្អូនយល់” ទេ។
ពាក្យបង្គាប់បញ្ជា
–          ចូរពន្យល់។
–          ចូរអធិប្បាយ។
–          ចូរស្រាយបំភ្លឺ។
–          ចូរគូសបញ្ជាក់។
–          ចូរបង្ហាញ។
–          ចូរវិភាគ។
​-​គម្រោងតែង
ក.សេចក្តីផ្ដើម
–          លំនាំបញ្ហា៖ រៀបរាប់នូវចំណុចទូទៅ​ដែលពាក់ព័ន្ធនឹង​មតិប្រធាន។
–          ចំណូលបញ្ហា៖ លើកយកមតិប្រធានមកវិញ។
–          ចំណោទបញ្ហា៖ ចោទជាសំណួរ
ខ.តួសេចក្តី
–          ឃ្លាភ្ជាប់សេចក្តី៖ មុននឹងឈានដល់ការបកស្រាយ គួរគប្បីយល់នូវ...
–          ពន្យល់ពាក្យគន្លឹះ ឬឃ្លា៖ ស្រង់ពាក្យ ឬឃ្លា របស់​មតិប្រធាន។
–          ពន្យល់ន័យប្រធាន (ន័យត្រង់ ន័យធៀប)
–          បកស្រាយមតិរបស់ប្រធានផ្សំនឹងឧទាហរ៍ក្នុងសង្គម ឬក្នុងអត្ថបទអក្សរសិល្ប៍
–          សរុប៖ សង្ខេបរាល់គំនិតសំខាន់​ឲ្យខ្លីខ្លឹមខ្លាំង។
គ.បញ្ចប់សេចក្តី
–          វាយតម្លៃប្រធាន៖ វាយតម្លៃទៅលើមតិប្រធានទាំងមូល។
–          ឲ្យមតិផ្ទាល់ខ្លួន៖ រៀបរាប់នូវទស្សនៈផ្ទាល់ខ្លួន​របស់អ្នកសរសេរ។
សម្រាប់ឧទាហរណ៍ អាច​មើល​លើ​គេហទំព័រ​នេះបន្ថែមដោយខ្លួន​ឯង។

No comments: