ជាការពិតណាស់ ការសង្ឃឹមទៅលើអ្នកដទៃច្រើនពេក ឬចាំតែគេពេក ប្រាកដជាមិនទទួលបានផលល្អឡើយ ហើយជីវិតនឹងជួបតែរឿងស៊យ និយាយរួមគឺបរាជ័យតែម្ដង ដោយហេតុថា មិនគួរទុកចិត្តនរណាក្រៅពីខ្លួនយើងឡើយ។ ដោយមើលឃើញទង្វើបែបនេះ ទើបបុរាណលោកហៅពពួកមនុស្សទាំងនោះថា «កាប់បំពង់ រង់ចាំទឹកភ្លៀង»។
តើសុភាសិតនេះចង់និយាយអំពីអ្វី?
