Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ទំនុកច្រៀង​




រាត្រីកោះកុង

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា​


I. យប់យន់​ត្រជាក់​ខ្យល់​ធ្លាក់​រំភើយ​ រលក​ឆ្លង​ឆ្លើយ​ក្រោម​ដួង​ចន្ទ្រា​ សន្សើម​ផ្ដើម​ធ្លាក់​ភ្ញាក់​ចិត្ត​រងា​ 

រូបកាយ​កំព្រា​ក្រោម​ស្បៃ​រាត្រី​។

II. រលករលេញ​ប្រដេញ​តាម​ខ្យល់​ មច្ឆា​វិលវល់​អំពល់​នឹក​ស្រី​ ចន្ទ្រា​តែ​មួយ​ព្រួយ​ពេញ​ហឫទ័យ​ 

ក្រែង​គ្នា​និស្ស័យ​ដូច​ក្ដី​ប្រាថ្នា​។

R. ឱ!​ ច្រាំង​សមុទ្រ​រន្ធត់​អរ​ភ័យ​ សូម​នាង​ប្រណី​ដល់​ក្ដី​ស្នេហា​ ទឹកដី​កោះកុង​ទល់​ដែន​សី​ម៉ា​ សូម​

នាង​មេត្តា​​មេត្តា​បង​ផង​។

III. ស្រមើល​កោង​កាង​ចាំង​លើ​ផ្ទៃ​ទឹក​ សូម​ផ្ញើ​ចិត្ត​នឹក​ផ្ដាំ​តាម​ក្ដាម​ខ្យង​ ដួង​ចិត្ត​សោកា​កំព្រា​សៅ​

ហ្មង​ ត្រជាក់​កន្លង​រាត្រី​កោះ​កុង​។​

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



អាល័យម្នាក់​ឯង

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.  អង្គុយ​ម្នាក់​ឯង​ ចំបែង​ឯកា​ ក្រោម​ដួង​តារា​ ភ្លឺថ្លា​ត្រចង់​។

II. អង្គុយ​ស្រណោះ​ អាឡោះ​ឆោម​យង់​ វង់​ភ័ក្ដ្រ​ផូរផង់​ ដូច​ដួង​ចន្ទ្រា​។

R. នៅ​ចាំ​បាន​ទេ​ មាសមេ​ពុំងា ដែល​បាន​ជួប​គ្នា​ កាល​គ្រា​កន្លង​។

III.​ អង្គុយ​រាប់​ផ្កាយ​ សែន​ឆ្ងាយ​បេះ​ដូង​ ស្ដាយ​ឈ្មោះ​អូន​បង​ ដែល​ចង​ស្នេហា។​

(ភ្លេង​ហើយ​ ច្រៀង​ឡើង​វិញ​)




រំដួល​ព្រៃវែង

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.  រំដួល​ព្រៃ​វែង​រៀម​តែ​ង​ចម្រៀង​ បង្ហើរ​សំនៀង​តាម​ខ្សែ​វាតា​ ជួយ​ផាត់​នាំ​គួច​ហួច​ចូល​សោតា​ បាន​

ស្ដាប់​កាលណា​មេត្តា​រៀម​ផង​។

II.  បើ​ស្រី​ឮ​ហើយ​កន្តើយ​ដោះ​ដៃ​ ដូច​ឲ្យ​រៀម​ក្ស័យ​ក្នុង​​ជាតិ​នេះ​ម្ដង​ រៀម​ពិត​សោកា​បើ​អូន​បែរ​ខ្នង​

ផ្ដាច់​ពី​ចំណង​ស្នេហា​ថ្មោង​ថ្មី​។

R អូន​ជា​ឱសថ​ព្យាបាល​ដួង​ចិត្ត​ ដែល​ស្រពោន​ស្វិត​របួស​រីងរៃ​ រំដួល​ព្រៃ​វែង​សូម​កែវ​ប្រណី​ 

សន្ដោស​ភក្ដី​ទឹកចិត្ត​ស្នេហា​។​

III. ​រៀម​​សូម​ផ្ញើ​សៀង​ច្រៀង​តាម​​ខ្សែ​ទឹក​ ផ្ដាំ​ថា​បង​នឹក​ស្រស់​ស្រី​សេដ្ឋា​ បណ្ដាំ​ថ្ងួច​ថ្ងូរ​សួរ​ម្ចាស់​ចិន្ដា​ 

ប្រណី​មេត្តា​វាសនា​រៀម​ទេ​។

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



ស្រីកំពូលស្នេហ៍

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា​
 

I. ផ្កា​រីក​ថ្មី​ៗ​ចោល​រស​គន្ធា​ ប្រៀប​ដូច​ពុំងា​ក្រពុំ​ពេញ​វ័យ​ ពេញ​ស្នេហ៍​ពេញ​ស្និទ្ធ​គាប់​ដួង​ហឫទ័យ

​ ក្រអូប​យប់​ថ្ងៃ​អប់​ជាប់​នាសា​។

II. ភ័ក្ដ្រ​ស្រស់​ញញឹម​ប៉ប្រិម​គួរ​គន់​ ដំណើរ​ល្វត់ល្វន់​ទន់​ទាំង​វាចា​ ឫកពា​មារយាទ​សាក​សមចិន្ដា​

 ទឹក​ដម​នេត្រា​ខាប​ស្នេហ៍​បង​ហើយ​។​

R. ស្រី​កំពូល​ស្នេហ៍​ថែ​ក្ដី​ស្មោះ​ស​ រូប​ស្រស់​ចិត្ត​ល្អ​គ្មាន​អ្វី​ប្រៀប​ឡើយ​ ឲ្យ​ឃ្លាត​ម្ដេច​បាន​ណា​កែវ​បង​

អើយ​ រូប​អូន​នេះ​ហើយ​ត្រើយ​ម្ចាស់​សង្ខារ​។​

III. រៀម​សូម​បីបម​ថ្នម​មួយ​ជីវិត​ លួង​លោម​ឱប​រឹត​ផ្អឹប​ជាប់​ឱរា​ ជាតិ​នេះ​ជាតិ​ក្រោយ​សូម​ផ្សង​សច្ចា​

 តែ​កែវ​កន្និដ្ឋា​ត្រួយ​បណ្ដូល​ចិត្ត​។​

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



គ្រាន់​តែ​ឃើញ​ភ្លាម​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា
 

 I. ពេល​បង​ជួប​ស្រី​ថ្ងៃ​គ្រា​ដំបូង​ រញ្ជួយ​បេះដូង​គេង​ព្រួយ​អរ​ភ័យ​ មិន​នឹក​ស្មាន​ថា​បាន​ជួប​ស្រស់​ស្រី
 ​ 
ព្រោះ​តែ​និស្ស័យ​ឬក៏​ចៃដន្យ​។​

II. គ្រាន់​តែ​ឃើញ​ភ្លាម​រៀម​ប៉ង​ចិត្ត​ស្ម័គ្រ​ ជាប់​ជង់​អន្ទាក់​វង់​ភ័ក្ដ្រ​តូចតន់​​ មើល​ហើយ​មើល​ទៀត​មិន

​ឆ្អែត​មិន​ឆ្អន់​ ចិត្ត​រឹង​ប្រែ​ទន់​ពេញ​សព្វ​ទាំង​ប្រាណ​។​

R. មន្ត​ស្នេហ៍​ចម្លែក​ជ្រែក​ដួង​ចិន្ដា​ ព្យុះ​ព្រួញ​ស្នេហា​ដោត​ជាប់​វិញ្ញាណ​ ឲ្យ​រៀម​វង្វេង​លែង​គិត​ខ្មាស​

អៀន​ នឹក​ដល់​វិមាន​សួគ៌​សុខ​កាមា​។

III. បើ​សិន​​ជា​បាន​ប្រាណ​មក​ថ្នម​បី​ រៀម​សុខ​ចិត្ត​ក្ស័យ​មិន​ស្ដាយ​សង្ខារ​ បើ​បាន​ដឹង​ហើយ​អូន​អើយ​

មេត្តា​ ដល់​រូប​រៀម​រា​ប្រាថ្នា​រូប​ស្រី​។​​ 


 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)




ហ្គីតាស្នេហ៍


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I. ហ្គីតា​សុំស្នេហ៍​ដេញ​ថែ​ចិត្ត​ស្រី​ ក្នុង​ស្បៃ​រាត្រី​វាយោរំភើយ​ ក្រោម​ដួង​ចន្ទ្រា​វាចា​ឆ្លង​ឆ្លើយ​ រូប​រៀម

​ជាខ្នើយ​អូន​កើយ​ភ្លៅ​បង​។​

II. បទ​ភ្លេង​ទី​មួយ​បង​តែង​ជូន​អូន​ ទុក​ឲ្យ​មាស​ស្ងួន​ប​ណ្ដូល​ស្នេហ៍​ស្នង​ សំនៀង​ហ្គីតា​វាចា​ជួស​បង

​ ថាជាតិ​នេះ​ផ្សង​តែ​ស្រី​ជីវ៉ា។​

R. បទភ្លេង​ស្រទន់​សណ្ដំ​វិញ្ញាណ​ នៅ​ក្នុង​វិមាន​ភព​ផែន​ស្នេហា​ ហ្គីតា​មាន​ន័យ​ក្រោម​ដៃ​រៀម​រ៉ា

​ ស្នេហ៍​មាន​សង្ខារ​ព្រោះ​រូប​ស្រស់ស្រី​។

III. ហ្គីតា​សុំ​លួង​ប្រលោម​ស្នេហ៍​ស្និទ្ធ​ បិច​ថ្ពាល់​ឱប​រឹត​កៀកកិត​ហឫទ័យ​ ប្រលែង​ប្រលូក​ល្អូកល្អឺន

​ភក្ដី​ ស្នេហ៍​យើង​មាន​ន័យ​លុះ​ថ្ងៃ​មរណា​។​

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



ចង់សារភាព​ស្នេហ៍​

 និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I. ឌុកដាក់​ឌុកដាក់​ណែន​ថប់​ឱរ៉ា​ សម្រស់​ភក្ដ្រា​ទម្លុះ​ចិត្ត​ខ្ញុំ​ ព្រួញ​ស្នេហ៍​សន្ធឹក​រួមរឹត​សន្ធំ​ ចង់​សើច

​ចង់​យំ​គេង​ព្រួយ​ម្នាក់​ឯង​។​

II. ព្រួយ​ព្រោះ​តែ​ស្នេហ៍​គេ​មិន​ដឹង​ខ្លួន​ ស្នេហ៍​លាក់​បំពួន​ក្នុង​ភព​ចំបែង​ ចង់​ស្រែក​ប្រកា​ស​ឲ្យ​លាន់

​ក្ដែង​ៗ​ ថា​បង​នេះ​ឯង​ប៉ង​ស្នេហ៍​មាស​មេ​។

R. ពេល​ឃើញ​ស្រី​ភ្លាម​រៀម​ទន់​ជើង​ដៃ​​ ខ្លាច​តែ​ស្រស់​ស្រី​មិន​ប្រណី​ស្នេហ៍​ ចិត្ត​ចង់​សារភាព​តែ​ខ្លាច

​ម៉្លេះ​ទេ​ មិន​ហ៊ាន​ឲ្យ​គេ​ដឹង​ចិត្ត​ខ្ញុំ​ឡើយ​។​

III. បើ​ស្រី​នាង​ដឹ​ង​ព្រងើយ​ដាក់​ខ្ញុំ​ ឲ្យ​រៀម​ទុក្ខ​ធំ​ព្រាត់​គូ​ឆ្លង​ឆ្លើយ​ បើ​សិន​ជា​មុំ​នាង​ប្រែ​​តោះ​តើយ

​ ឱ!​ ចិត្ត​ខ្ញុំ​អើយ​គួរ​ធ្វើ​យ៉ាង​ណា​។​

(ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



ពន្លឺ​ចន្ទ្រា​

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

 I. រាត្រី​នេះ​ចន្ទ្រា​មូល​ក្រឡង់​ សម្រស់​ផូរផង់​ចង់​រួម​និស្ស័យ​ តែ​ធ្វើ​ម្ដេច​បង​ជា​ទន្សាយ​ព្រៃ​ ត្រឹម

​គយ​គន់​ថ្លៃ​ពី​ផ្ទៃ​ធរណី​។​

II. ឱ​!​ ព្រះ​ចន្ទ្រា​នា​រាត្រី​នេះ​ ពិត​ល្អ​ពិសេស​​ប្រសើរ​ឥត​ពីរ​ ខ្ញុំ​ខំ​សម្លឹង​ស្ទើរ​ក្ស័យ​ជីវី​ ញញឹម​ទក់​ទី​ទាំង

​ទុក្ខ​ពេញ​ប្រាណ​។​

R. បើ​ចន្ទ​នៅ​ឆ្ងាយ​ហួស​ផុត​និស្ស័យ​ ឲ្យ​ទន្សា​យ​ព្រៃ​ឈោង​ចាប់​ម្ដេច​បាន​ បើ​សិន​ជា​ចន្ទ​ព្រម​បន្ទាប
ប្រាណ​ នោះ​ទន្សាយ​បាន​​ក្សាន្ដ​សុខ​ចិន្ដា​។​

III. ឱ​!​ ចន្ទ្រា​អើយ​មេត្តា​ខ្ញុំ​ផង​ ឲ្យ​ផុង​សៅហ្មង​ក្នុង​គ្រា​ទុក្ខា​ សូម​អ្នក​ជួយ​ផង​សង្គ្រោះ​សង្ខារ​ ក្រែង

​គ្រាន់​ចិន្ដា​ផុត​ភព​ងងឹត​​។

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)


បុប្ផា​កំពង់​សោម​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

 I. វាយោ​ផាយ​ផាត់​រសាត់​ទៅ​មក​ នាំ​ចិត្ត​នឹង​ភ្នក​ឆ្នេរ​កំពង់​សោម​ ចៃដន្យ​ថ្ងៃ​មួយ​រៀម​ជួប​កែវ​ឆោម

​ ចង់​លួង​ប្រលោម​លោម​ស្នេហ៍​ស្រស់​ស្រី​។​

II. មិន​គួរ​រលក​ចិត្ត​ប្រែ​ក្រឡះ​ លុប​ស្នាម​ថ្ងៃ​ចាស់​ផ្លាស់​ប្ដូរ​ថ្ងៃ​ថ្មី​ រលក​រលេញ​ដេញ​គៀង​និស្ស័យ​ គួច
ចិត្ត​ស្រមៃ​ប៉ង​លើ​មាស​ឆ្អិន​។​

R. សមុទ្រ​ជន់​ជោរ​មិន​ភ្លេច​ជាតិ​ប្រៃ​ ស្នេហ៍​ត្រឹម​អាល័យ​ក្រោម​ម្លប់​សុបិន​ រំដួល​សមុទ្រ​ព្រាត់​មួយ​គ្រា​

សិន​ ខាន​បាន​ស្រង់​ក្លិន​ក្លែប​កាយ​ពិសី​។​

III. ឱ!​ កំពង់​សោម​លោម​ចិត្ត​​ស្រី​ផង​ ឲ្យ​យល់​បំណង​គេង​ព្រួយ​យប់​ថ្ងៃ​ ​បើ​សិន​រលក​អ្នក​មិន​ប្រណី​ 

រៀម​ស៊ូ​តែ​ក្ស័យ​លើ​ដី​អ្នក​​ហើយ​។​


 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



ស្នេហ៍​ក្លែង​ក្លាយ​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា
I. ផ្ទៃ​មេឃ​ប្ដូរ​ពណ៌​ចន្ទ​ប្រែ​រស្មី​ ស្នេហ៍​ចាស់​ផ្លាស់​ថ្មី​ដូច​ស្ទឹង​បត់​បែន​ សន្ទុះ​ចិត្ត​ក្បត់​ហូរ​ឥត​ព្រំដែន​ 

រាប់​រយ​ម៉ឺន​សែន​ឆ្ងាយ​ដែន​ស្នេហា​។​ 

II. បាន​ត្រឹម​ទន្ទឹង​រង​ចាំ​ទឹក​ភ្នែក​ ព្រួយ​ព្រោះ​ថ្ងៃ​ស្អែក​មិន​វិល​យាត្រា​ ធ្លាប់​ស្មោះ​នឹង​គ្នា​ប្រែ​ជា​ប្រេះ​ឆា

​ ពិស​ស្នេហ៍​ប្រហារ​គ្មាន​ក្ដី​អាល័យ​។

R. សម្ដី​ទន់​ផ្អែម​ថែម​ខ្លឹម​សម្រស់​ ការ​ពិត​ទាំង​អស់​ស្រី​ប្រុង​ដោះ​ដៃ​ ខំ​តែ​ជឿ​ជាក់​ផ្ញើ​ចិត្ត​ភក្ដី​ ថា​បាន​

រូប​ស្រី​ជា​គូ​វាសនា​។

III. តែ​មិន​ថ្វី​ឡើយ​ណា​កែវ​បង​អើយ​ សូម​ឲ្យ​ដល់​ត្រើយ​មាន​ម្ចាស់​ស្នេហា​ បើ​មាន​អ្នក​ថ្មី​គួរ​ស្មោះ

​សច្ចា​ កុំ​ឲ្យ​អ្នក​ណា​ព្រួយ​ដូច​បង​ឡើយ​។​  

  (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



ចិត្ត​អស្ដង្គត​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.ភព​ផែន​ទឹក​ដី​ក្រោម​ផ្ទៃ​មេឃា​ ម្រឹគីម្រឹគា​បក្សីបក្សា​ សាសង​សប្បាយ​ក្រោម​ព្រះ​សុរិយា​ រួច​ផុត​

ទុក្ខា​នៅ​ក្នុង​ដួង​ចិត្ត​។​

II. ស្រាប់​តែ​ពេល​នេះ​បាត់​គូ​ទៅ​ហើយ​ ផែន​ដី​ខ្ញុំ​អើយ​ប្រែ​ជា​ងងឹត​ ភក្ត្រ​ធ្លាប់​ញញឹម​ប្រែ​ស្រពោន​ស្វិត​

 រឿង​ស្នេហ៍​អតីត​កម្រិត​ទុក្ខ​ព្រួយ​។​

R. រៀម​ខំ​ស្រែក​ហៅ​ហៅ​រក​ស្រស់​ស្រី​ លើ​ភព​ផែន​ដី​មាន​ស្រី​តែ​មួយ​ បង​ស៊ូ​គ្រាំគ្រា​បេះ​ដូង​រលួយ​​ 

ព្រោះ​តែ​អូន​មួយ​ត្រួយ​បណ្ដូល​ចិត្ត​។​

III. ថ្ងៃ​លិច​ក្រោយ​ភ្នំ​រៀម​យំ​សង្វេគ​ គ្មាន​ឡើយ​ថ្ងៃ​ស្អែក​បាន​ជួប​វរមិត្រ​ ចិត្ត​បង​​វង្វេង​ក្នុង​ភព​ងងឹត

​ រឿង​ស្នេហ៍​អតីត​ចិត្ត​អស់​សង្ឃឹម​។​

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)



សម្ដី​ចុងក្រោយ​
​​​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.ទឹក​ឃ្មុំ​ឈ្ងុយ​ឆ្ងាញ់​ចាស់​សម្រស់​ស្រី​ រសជាតិ​សម្ដី​ធ្លាប់​​ថ្លែង​វាចា​ ពោល​ពាក្យ​ទន់​ផ្អែម​ថែម​ចិត្ត​សច្ចា

​ ថា​ព្រម​រៀបការ​​ប្រាថ្នា​ប្រុស​បង​។

II. ឥលូវ​ឃ្លាត​កាយ​ទូក​ឆ្ងាយ​កំពង់​ ចិត្ត​ស្នេហ៍​លិច​លង់​ក្រោម​ក្លិន​លំអង​ រាត្រី​រនោច​បំភ័ន្ត​បំណង​ ឲ្យ​

ភ្លេច​ទូក​បង​ធ្លាប់​​ចម្លង​ស្រី​។

R. វាចា​ខ្ញុំ​ថ្លែង​តែង​ជា​ទំនុក​ រៀបរាប់​រឿង​ទុក្ខ​ចុកចាប់​យប់​ថ្ងៃ​ វាចា​ចុង​ក្រោយ​អូន​ឆ្លើយ​បំភ្លៃ​ ថា​គ្មាន

​និស្ស័យ​នឹង​រូប​រៀមរ៉ា​។

III. ស្ដាប់​ហើយ​ឮ​ហើយ​ស្ទើរ​ស្លុត​វិញ្ញាណ​ ក្នុង​ទុក្ខវិមាន​គូ​កម្ម​​ស្នេហា​ ភ័ក្ត្រ​នៅ​ញញឹម​តែ​ចិត្ត​មរណា​ 

លា​ហើយ​ស្នេហា​វាចា​ចុង​ក្រោយ​។​​​​ 

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)


ស៊យ​ហើយ​ខ្ញុំ​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.​ ថ្ងៃ​ពិសេស​ដើរ​ឆ្វែល​តាម​មាត់​ទន្លេ​ ឃើញ​សុទ្ធ​គូ​ស្នេហ៍​សាសង​ស្នេហា​ ធ្វើ​ឲ្យ​រូប​ខ្ញុំ​បារម្ភ​ចិន្ដា​​ 

ហាក់​ដូច​ឯកា​!​ឯកា​‌​‌!​ម្ល៉េះ​ទេ​។​

II. ខ្ញុំ​ធ្វើ​មិន​ដឹង​ ភ្នែក​ប្រឹង​ដៀង​មើល​ បេះដូង​ភ្ញាក់​ផ្អើល​ចង់​បាន​ស្រី​ស្នេហ៍​ ម៉ូតូ​កញ្ចាស់​កញ្ចាស់​ម្ល៉េះ​

ទេ​ មិន​នៅ​ទំនេរ​ជិះ​យ៉ាង​សង្ហា​។​
 
R.បាន​ជួប​ស្រស់​ស្រី​នៅ​តាម​ដង​ផ្លូវ ខ្ញុំ​ស្ទុះ​ហក់​ទៅ​បញ្ចេញ​វោហារ​ សាសង​សម្ដី​​ពាក្យ​ពេចន៍​ស្នេហា​

ចង់​មាន​សង្សារ​!​ សង្សារ​!​ ខ្លាំង​ណាស់​។​

III. តែ​ស៊យ​!​ តែ​ស៊យ​!​ តែ​ស៊យ​ដល់​ក​ ម៉ូតូ​បុក​ថ្ម យី​!​​បែក​បី​ប្នាស់ ថ្ងៃ​នេះ​ហេង​ដែរ​តែ​ស៊យ​វា​ក្រាស់

​ ម៉ូតូ​កញ្ចាស់​ប៉ះ​ថ្ងៃ​ឡាក់​ឆុង​។​​​

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)


ពន្លក​ស្នេហ៍​កម្ម​​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.​ថ្ងៃ​លិច​ប្រួល​ប្រែ​ខែ​បាំង​ពពក​ ស្នេហ៍​កម្ម​ពួន​ច្រក​ក្រោម​ម្លប់​វណ្ណៈ​ ម្ដាយ​អូន​ឫស្យា​បំបែក​បំបាក់​ 

បង​និង​វរលក្ខណ៍​ឲ្យ​ព្រាត់​ពី​គ្នា​។

II.​ម្ដាយ​អូន​ចង់​មាន​ស្រែក​ឃ្លាន​ដុល្លារ​ លើក​ដៃ​ប្រហារ​មិន​ខ្លាច​កម្ម​ពៀរ​ រូប​បង​អ្នក​ក្រ​ពុំ​មាន​ទ្រព្យា

​ ម្ដាយ​អូន​ផ្ដន្ទា​ផ្ដាច់​បង​ពី​ស្រី​។

R.ទឹក​​ភ្នែក​ខ្ញុំ​ហូរ​ជ្រែក​ថ្ពាល់​ទាំង​គូ​ បង​ប្រឹង​តែ​ស៊ូ​រស់​ក្នុង​លោកិយ​ រស់​នៅ​ក្នុង​គុក​ចុក​ចាប់​យប់​ថ្ងៃ

​ ព្រាត់​ពី​ស្រី​ថ្លៃ​គ្មាន​​ពេល​ត្រលប់​។

III. សម្ដី​ចុង​ក្រោយ​ដង្ហោយ​ប្រាប់​ថា​ ចិត្ត​ស្មោះ​ស្នេហា​ឥត​មាន​ឈប់​ឈរ​ ឈប់​យំ​ទៅ​អូន​ណា​ពៅ

សំណព្វ​ ស្នេហ៍​យើង​បញ្ចប់​ត្រឹម​ជាតិ​នេះ​អើយ​។


ភ្នំពេញ​ ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០១២




រំដួល​កោះ​កុង​


និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា

I.សម្រស់​ព្រៃ​ភ្នំ​ជំរំ​ព្រឹក្សា​ គន់​គាប់​នេត្រា​សាយ​សព្វ​គ្រប់​ស្ថាន​ រុក្ខ​ជាតិ​ខៀវ​ខ្ចី​ល្អ​លើស​លុប​ប្រាណ

​ តែ​ប្រៀប​ពុំ​បាន​នឹង​រំដួល​ស្នេហ៍​។

II. រៀម​ឈរ​លើ​ភ្នំ​សំឡឹង​ទៅ​ឆ្ងាយ​ សល់​តែ​សោក​ស្ដាយ​រំដួល​មាសមេ​ រលក​បោក​ប្រាណ​ឲ្យ​ព្រាត់​ពី​

 ឆ្នេរ​ រសៀល​ជ្រាល​ជ្រេ​ទាប​ផុត​ទៅ​ហើយ​។​

R. រំដួល​សមុទ្រ​ដុះ​ផុត​ជើង​មេឃ​ រៀម​ខំ​ប្រឹង​ស្រែក​ផ្ដែ​ផ្ដាំ​ត្រាណ​ត្រើយ​ មាន​តែ​សំឡេង​រលក​ឆ្លង

​ឆ្លើយ​ រៀម​​ព្រួយ​​ឥត​ស្បើយ​គេង​កើយ​ទុក្ខា​។
 
III. សមុទ្រ​ធំធេង​សូម​ជួយ​ផ្ដាំ​ផង​ កោះ​កុង​ស្នេហ៍​រំដួល​ព្រឹក្សា​ បង​ឃ្លាត​តែ​ប្រាណ​ចិត្ត​ស្នេហា​

 កោះកុង​បុប្ផា​រំដួល​ព្រៃ​ភ្នំ​។​


ភ្នំពេញ​ ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០១២




Skype ផ្ដើម​ស្នេហ៍​

និពន្ធ​ទំនុក​ច្រៀង​ដោយ​  រស់​ វាសនា 


I. ជួប​អូន​ដំបូង​លង់​សម្រស់​ស្រី​ ពិត​ជា​និស្ស័យ​ឬ​ក៏​វាសនា​ ពេល​បាន​ online រៀប​​រាប់​​ចរចា​ 

ព្រោះ​ជួប​ជីវ៉ា​វាចា​​តាម​Skype

II. ភក្ត្រ​មូល​ក្រឡង់​សម្ដី​ក៏​ផ្អែម​ ញញឹម​ញញែម​ពាក្យ​ពេចន៍​មាន​ស្ដាយល៍​ វេលា​ក៏​ខ្លី​បង​សែន​

​សោក​ស្ដាយ​ ព្រោះ​ស្រី​ឆោម​ឆាយ​ offline ទៅ​ហើយ​។​


R. វាចា​តាម​Skype ផ្ដើម​ពន្លក​ចិត្ត​ យប់​ថ្ងៃ​គេង​គិត​ប្រាថ្នា​ត្រាណត្រើយ​ តើ​ដឹង​ខ្លួន​ទេ​សូម​មេត្តា​

​ឆ្លើយ​ ឲ្យ​រៀម​បាន​ស្បើយ​ផុត​ពី​ទុក្ខ​ស្នេហ៍​។


III. ស្នេហ៍​គ្រា​ដំបូង​ផ្ញើ​ចិត្ត​តាម​ Skype ចង់​បាន​ឆោម​ឆាយ​មក​ថ្នម​បំពេ បំពេញ​ចិត្ត​ស្រី​មិន​ឲ្យ​

​ធុញ​ទេ​ បង​សូម​នៅ​ក្បែរ​ថែ​មួយ​ជីវិត​។​ 

ភ្នំពេញ​ ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១២



កំណើត​កវី​

និពន្ធ​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា


I. ភូមិ​បួន​ដង​ទង់​​ជំរំ​កវី​ ដែន​​ស្មាច់​មាន​ជ័យ​កំណើត​រូប​ខ្ញុំ​ សមុទ្រ​ធំធេង​ខ្លែង​ចាក​ទ្រនំ​ រសៀល​​គង​ភ្នំ​

ក្រាល​​ព្រហ្ម​សុវណ្ណ​។​

II. នឹក​ឃើញ​កោង​កាង​ច្រូង​ច្រាង​ពេញ​ដី​​ ​​​លា​សំឡេង​រៃ​​ដូច​មេឃ​ព្រាត់​ចន្ទ​​ រូប​អ្នក​នេះ​ហើយ​តួ​ឯក

សំខាន់​ ដែល​ខ្ញុំ​រួស​រាន់​ព្រួយ​ថែ​រក្សា​។​

R. រលក​រលេញ​​ប្រដេញ​បំពេ​ ក្រោម​ថ្ងៃ​ទន់​ទេ​ទាប​លើ​ជលសា​ ឥលូវ​អ្នក​ឃ្លាត​ផុត​ពី​ហត្ថា​​ សល់​​ទឹក

​នេត្រា​ក្លាយ​ជា​សាគរ​។​

II. សមុទ្រ​ជោរ​នាច​មិន​ភ្លេច​ជាតិ​ប្រៃ​ រៀម​ស៊ូ​លុះ​ក្ស័យ​ថែ​ចិត្ត​ស្មោះ​ស ​ មិន​ប្រែ​ក្រឡាស់​កោះ​កុង​បវរ​

 ដែនដី​ដ៏​ល្អ​ជីវិត​ខ្ញុំ​អើយ​។

ភ្នំពេញ​ ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០១២​















No comments: