បទពាក្យ៤នេះ ច្រើនយកទៅប្រើក្នុងចម្រៀងប្រជាប្រិយ។ បទនេះប្រហែលជាមានកំណើត តាំងពីមុនវប្បធម៌ឥណ្ឌាហូរចូលមកស្រុកខ្មែរម្ល៉េះ។
ក. រង្វាស់កាព្យ៖ ក្នុងមួយល្បះ មាន ៤ ឃ្លា
ឃ្លានីមួយៗ មាន ៤ ព្យាង្គ។
ខ. ចំណាប់ជួន
+ ជួនក្នុងល្បះ៖ ព្យាង្គទី៤ នៃឃ្លាទី២ |=| ព្យាង្គទី៤ នៃឃ្លាទី៣។
+ ជួនឆ្លងល្បះ៖ ព្យាង្គទី៤ នៃឃ្លាទី៤ ក្នុងល្បះទី១ |=| ព្យាង្គទី៤ នៃឃ្លាទី២ ក្នុងល្បះទី២។
បើស្រីស្លកុក ស្លនឹងទឹកថ្លា
ត្បិតកុកវាថា សាច់វាស្អាតណាស់។
ទាំងរោមទាំងស្លាប ដុះរៀបក្រៃក្រាស់
មុខគួរស្អាតណាស់ កុំឲ្យមានហ្មង។
វាបានជាធ្លោយ មកជាប់ជង់បង
អាណិតវាផង ដ្បិតវាអង្វរ។
(វិជ្ជាខេមរភាសាបរិ. ទំព័រ៤៧)
គ. ចង្វាក់៖ ទម្លាក់សំឡេងលើព្យាង្គទី២ និង ទី៤ ក្នុងឃ្លានីមួយៗ។
ឃ. បរិយាកាស៖ បទនេះ គេច្រើនយកទៅប្រើ ក្នុងការបង្ហាញការងារពលកម្មរបស់ប្រជាជន។
ង. របៀបស្មូត្រ៖
- សូត្របែបរាស់
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម៖
- វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna
No comments:
Post a Comment