ក.រង្វាស់កាព្យ
- ក្នុងមួយវគ្គមាន ៣ ឃ្លា
- ឃ្លាទី១ មាន ៦ ព្យាង្គ ហើយឃ្លាទី២និងទី៣ មាន ៤ ព្យាង្គ។
ខ.ចំណាប់ជួន
. ជួនក្នុងវគ្គ
ព្យាង្គទី៦ នៃឃ្លាទី១ |=| ព្យាង្គទី៤ នៃឃ្លាទី២ |=|ព្យាង្គទី២ នៃឃ្លាទី៣។
. ជួនឆ្លងវគ្គ
ព្យាង្គទី៤ នៃឃ្លាទី៣ ក្នុងវគ្គទី១ |=| ព្យាង្គទី៦ ឃ្លាទី១ ក្នុងវគ្គទី២។
គ. ចង្វាក់
ចំពោះសូរសំនៀងនៃបទនេះ មិនខុសពីឈ្មោះនៃបទនេះទេ ព្រោះសំឡេងបទភុជង្គលីលា ទន់ភ្លន់ផ្អែមល្ហែម ទំនងដូចជានាគលូនដែរ មានដំណើរដូចទឹករលក។ ចង្វាក់នៃបទនេះ ត្រូវទម្លាក់សំឡេងលើព្យាង្គទី២ និងទី៤ រៀងរាល់គ្នា។
ឃ. បរិយាកាស
បុរាណប្រើបទនេះក្នុងពេលដេលមានដំណើរចរលីលា។ រៀបរាប់ព្រៃព្រឹក្សា និងសរសើរសម្រស់ធម្មជាតិ។
ង. របៀបស្មូត
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម៖
- វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna
No comments:
Post a Comment