Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

បទពាក្យ​៦



បទពាក្យ៦នេះ យើង​មិនសូវ​បាន​ជួបប្រទះ​នៅក្នុងសៀវភៅកាព្យនានាទេ តែ​យើង​បាន​ជួប​ប្រទះ​បទ​នេះ​នៅ​ក្នុងសៀវភៅរឿង​រាមកេរ្តិ៍ ពីខ្សែ​ទី៧៥​ ដល់​ទី​៨០​ តែ​កវី​ដាក់​ឈ្មោះ​បទ​ផ្សេងៗ​ គ្រាន់​តែ​បាន​គោរព​ចំនួន​ព្យាង្គ​ និង​ចំណាប់​ជួន​ច្បាស់​លាស់ ជាបទ​ពាក្យ​៦​។ ក្រៅ​ពីរឿង​រាម​កេ្តរ្តិ៍ បទ​នេះ​យើង​ឃើញ​មាន​ប្រើ​នៅ​ក្នុង​រឿងរតនាវង្ស​ ដោយ​ដាក់​ឈ្មោះ​ចំជាបទ​ពាក្យ​៦ តែ​ម្ដង​។

.រង្វាស់កាព្យ
- ក្នុង​មួយ​វគ្គ​មាន​ ៤ឃ្លា
- ឃ្លានីមួយៗ​មាន ​៦ព្យាង្គ

.ចំណាប់ជួន

. ជួនក្នុងវគ្គ

ព្យាង្គទី៦ នៃឃ្លាទី១ |=| ព្យាង្គទី៤ នៃឃ្លាទី២
             ព្យាង្គទី៦ នៃឃ្លាទី២ |=| ព្យាង្គទី៦ នៃឃ្លាទី៣។

. ជួនឆ្លងវគ្គ

ព្យាង្គទី៦ នៃឃ្លាទី៤ ក្នុងវគ្គទី១ |=| ព្យាង្គទី៦ នៃឃ្លាទី២ ក្នុងវគ្គទី២។


. ចង្វាក់
ទម្លាក់សំឡេង​លើព្យាង្គ​ទី២​ និង​ទី៤។

. បរិយាកាស
គេយកបទនេះ​ទៅ​ប្រើបាន​គ្រប់​បរិយាកាសទាំងអស់​។

. របៀបស្មូត សូត្របែបរាស់។

សម្រាប់ព័ត៌មានបន្ថែម អាច​ចូល​ទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម​៖




ឯកសារពិគ្រោះ

លី សុមុនី (២០០៩) កំនាព្យខ្មែរ បោះពុម្ពឡើងវិញ គ្រឹះស្ថានបោះពុម្ព ​និងចែកផ្សាយ  ភ្នំពេញ


No comments: