បទបន្ទោលកាក បានន័យថា បទដែលមានដំណើរទំនងដូចដំណើរកង្កែប ហើយបទនេះដែរកើតនៅសម័យអង្គរ ។
ក.រង្វាស់កាព្យ
- ១ វគ្គ មាន ៤ ឃ្លា ,
- ឃ្លាទី ១ និង ទី ៣ មាន ៤ ព្យាង្គ
- ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ។
ខ. ចំណាប់ចួន
+ ជួនក្នុងវគ្គ ៖ ព្យាង្គទី៤ ឃ្លាទី១ ជួន ព្យាង្គទី២ ឬ ព្យាង្គទី៤ ឃ្លាទី២ ,
ព្យាង្គទី៦ ឃ្លាទី២ ជួន ព្យាង្គទី៤ ឃ្លាទី៣ ជួន ព្យាង្គទី២ ឬព្យាង្គទី៤ ឃ្លាទី៤
+ ជួនឆ្លងវគ្គ ៖ ព្យាង្គទី៦ ឃ្លាទី៤ វ១ ជួន ព្យាង្គទី៦ ឃ្លាទី២ វគ្គទី២
គ. ចង្វាក់
សង្កត់សំឡេងលើព្យាង្គទី២ ចំពោះឃ្លាដែលមាន ៤ ព្យាង្គ ។
សង្កត់សំឡេងលើព្យាង្គទី ២ និង ទី ៤ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។
ឃ. បរិយាកាស ៖ បទនេះគេប្រើសម្រាប់ការសន្ទនា ឬឆាកផ្តោះផ្តងគ្នា ។
ង. របៀបសូត្រ ៖
បែបរាស់
បែបក្មេង
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម៖
- វីដេអូកំណាព្យ៖ https://www.youtube.com/user/snapoems- វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna
No comments:
Post a Comment