ក. រង្វាស់កាព្យ៖ ក្នុងមួយល្បះមាន ៤ ឃ្លា។
ឃ្លាទី១ មាន ៥ ព្យាង្គ
ឃ្លាទី២ មាន ៦ ព្យាង្គ
ឃ្លាទី៣ មាន ៥ ព្យាង្គ
ឃ្លាទី៤ មាន ៦ ព្យាង្គ។
ខ្លួនស្បែកដណ្ដប់ឆ្អឹង ធ្វើការប្រឹងខ្វះអាហារ
ពោះឃ្លានឃ្លានផ្ទៃផ្សា បនឫស្យាមិនឲ្យឆី។
ធ្វើការគ្មានឲ្យឈប់ ក្ដៅដូចគុបភ្លើងអវចី
កាប់គាស់រុករានដី មិនប្រណីទាំងថ្ងៃយប់។
ផលហូបបបររាវ អំបិលភ្លាវគ្មានថ្ងៃគ្រប់
ហ៊ានមាត់ត្រូវសង្គ្រប់ យកទាំងយប់ទៅប្រហារ។
+ ជួនក្នុងល្បះ៖ ព្យាង្គទី៥ នៃឃ្លាទី១ |=| ព្យាង្គទី៣ នៃឃ្លាទី២
ទម្លាក់សំឡេងលើព្យាង្គទី៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ។
ឃ. បរិយាកាស៖ បទនេះ គេយកទៅប្រើ ដើម្បីសម្ដែងភាពលន្លង់លន្លោច សេចក្ដីទុក្ខសោក
ការព្រាត់ប្រាសគ្នា ប្រដៅ ផ្ដែផ្ដាំ ឬការឈឺចាប់ចំពោះអំពើជិះជាន់។
ង. របៀបស្មូត្រ៖
សូត្របែបអរាធនា (មិនទាន់ធ្វើរួច)
សូត្របែបលំឱនបុរាណ
សូត្របែបលំឱន
សូត្របែបរាស់
សូត្របែបសំពៅថយ
សូត្របែបយោវោ
សូត្របែបពិលាប
សូត្របែបទំនួញ
សូត្របែបតាសេន
សូត្របែបក្មេង
សូត្របែបកេរ្តិ៍កាល
សូត្របែបកូនចៅ
សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ YouTube Channel របស់ខ្ញុំបាទដូចខាងក្រោម៖
- វីដេអូកំណាព្យ៖ https://www.youtube.com/user/snapoems- វីដេអូចំណេះទូទៅ និងអក្សរសាស្ត្រខ្មែរ៖ https://www.youtube.com/user/rosveasna
No comments:
Post a Comment