ភាគទី១០
រាវណៈបានលាក់ខ្លួននៅក្រោយដើមឈើ
ដោយលួចមើល និងស្ដាប់។ គេបានឃើញលក្ស្មណៈ ដាក់វេទមន្តជុំវិញខ្ទម។ រាវណៈ ដឹងថា គេអាចនឹងត្រូវរៀបចំផែនការថ្មីទៀត
ប្រសិនបើមិនអាចចូលទៅខ្ទមរបស់នាងបាន។
ពេលព្រះលក្ស្មណៈចាកចេញបាត់ទៅ រាវណៈ បានបង្ហាញខ្លួននៅពីមុខខ្ទម ហើយក្លែងជាព្រាហ្មណ៍។ ពេលព្រះនាងសិតាឃើញព្រាហ្មណ៍នៅខាងក្រៅបែបនេះ ព្រះនាងក៏បានលើកផ្លែឈើ១ថាស និងទឹក១កែវមកប្រគេន។ រាវណៈ ដឹងថា បើគេឆ្លងលើគំនូសវេទមន្តនេះ ប្រាកដជាគ្រោះថ្នាក់ជាក់ជាមិនខាន។
![]() |
រាវណៈបានកាឡាខ្លួនទៅជាតាបសចំណាស់ម្នាក់
ដើម្បីបញ្ឆោតចាប់ព្រះនាងសិតា
|
គេក៏និយាយថា «យើងជាតាបស
មិនអនុញ្ញាតឲ្យយើងចូលផ្ទះបែបនេះឬ? បើអ្នកចង់ឲ្យខ្ញុំទទួលយកចង្ហាន់របស់អ្នក
សូមអ្នកចេញមកខាងក្រៅ ហើយប្រគេនខ្ញុំមក។»
ព្រះនាងសិតាបានក្រឡេកមើលគំនូសវេទមន្តនេះ បន្ទាប់មកមើលទៅតាបសនោះ។ ព្រះនាងដឹងថា បម្រាមមិនឲ្យព្រះនាងចេញផុតពីគំនូសនេះឡើយ ប៉ុន្តែពុំមានគ្រោះថ្នាក់អ្វីឡើយបើគ្រាន់តែជាតាបសចំណាស់ម្នាក់នោះ។ ដូច្នេះ ព្រះនាងក៏ឈានជើងផុតបីគំនូសនេះ គ្រានោះហើយ ដែល រាវណៈ បានចាប់ព្រះនាងយកទៅដាក់លើរទេះ ចំណែកផ្លែឈើក៏ធ្លាក់រាយប៉ាយពាសពេញដី។ ភ្លាមនោះ រទេះក៏ហោះឡើងទៅលើអាកាស និងឡើងកាន់តែខ្ពស់ទៅៗ។
![]() |
រាវណៈបានចាប់ព្រះនាងសិតាទៅក្រុងលង្កា
|
ព្រះនាងសិតាពិតជារន្ធត់ខ្លាំងណាស់។
ព្រះនាងបានស្រែក និងព្យាយាមរើបម្រះទោះបីរទេះហោះខ្ពស់ក៏ដោយ។
«ព្រះស្វាមីរបស់យើងនឹងសម្លាប់ឯងចំពោះអំពើដ៏ថោកទាបនេះ
ឯងនឹងត្រូវទទួលទណ្ឌកម្ម។» ព្រះនាងស្រែក។
ជតាយុ ជាបក្សីដ៏ចំណាស់មួយ
ដែលបានមើលថែព្រះរាជបុត្រទាំងពីរ និងនាងសិតា កាលនៅព្រៃបញ្ចវតិ
គ្រាដែលឮសំឡេងរបស់ព្រះនាង គេក៏ហើរទៅលើអាកាស និងព្យាយាមនិយាយឲ្យរាវណៈដោះលែងព្រះនាងសិតា។
រាវណៈ មិនព្រមស្ដាប់ឡើយ ហើយការប្រយុទ្ធរវាងរាវណៈនិងបក្សី ក៏បានផ្ទុះឡើង។
ទីបំផុត ជតាយុ ក៏ប្រយុទ្ធនឹងរាវណៈដោយក្រញាំជើងដ៏មុតស្រួច
ទោះបីជាគេចាស់បន្តិចក៏ដោយ។ រាវណៈក្រេវក្រោធខ្លាំងណាស់
ក៏ទាញដាវកាប់ចំស្លាបនិងជើងរបស់ជតាយុ។
ព្រះនាងសិតាស្រែក «ជតាយុ! អ្នកបានលះបង់ជីវិតដើម្បីជួយខ្ញុំ!»
«ខ្ញុំនឹងរក្សាជីវិតដល់ព្រះរាមៈមកដល់
ដើម្បីប្រាប់ពីគ្រោះថ្នាក់ដែលព្រះនាងបានជួប។» ជតាយុស្រែកបន្ទរ។
រទេះក៏ចេះតែហោះហើរទៅមុខទៀត រាវណៈ មិនខ្វល់ពីពាក្យជេរប្រទេចដាក់បណ្ដាសាអ្វីទាំងអស់។
នាងបានក្រឡេកមើលទៅខាងក្រោម រួចឃើញស្វាមួយហ្វូងកំពុងអង្គុយលើកំពូលភ្នំ។
ព្រះនាងក៏ចាប់ផ្ដើមបោះគ្រឿងអលង្ការចុះទៅក្រោម និងស្រែកយំថា
«យករបស់នេះទៅបង្ហាញព្រះរាមៈផង បើទ្រង់យាងមកតាមផ្លូវនេះ ហើយប្រាប់ទ្រង់ថា
រាវណៈ បានចាប់ខ្ញុំយកទៅហើយ។»
គ្រានោះ
ហ្វូងស្វាបានងើយមើលទៅលើទាំងភ្ញាក់ផ្អើល ខណៈដែលរាវណៈឆ្លងកាត់ទីនោះ។
ពួកគេក៏នាំគ្នាប្រមូលគ្រឿងអលង្ការទាំងប៉ុន្មានដែលព្រះនាងបោះចុះក្រោម។
ក្នុងពេលនោះ ព្រះរាមៈកំពុងរត់ទម្លុះព្រៃទៅកាន់ខ្ទម
នៅពេលដែលបានឮព្រះលក្ស្មណៈស្រែកហៅ «ព្រះរាមៈ! ព្រះអង្គនៅទីណា?
ព្រះអង្គយ៉ាងម៉េចទៅហើយ? តើនរណាមកធ្វើបាបព្រះអង្គ?»
គ្រាដែលព្រះលក្ស្មណៈបានជួបព្រះរាមៈ
គេពិតជារន្ធត់ចិត្តណាស់។ អ្នកទាំងពីរដឹងភ្លាមថា
ព្រះនាងសិតាមានគ្រោះថ្នាក់ជាក់ជាមិនខាន។ ពួកគេក៏ប្រញាប់ប្រញាល់ទៅត្រលប់ទៅខ្ទមវិញ
ប៉ុន្តែមិនឃើញព្រះនាងឡើយ។ ពួកគេក៏រត់ឆ្លងព្រៃរហូតដល់ជួបជតាយុ។
បក្សីនេះក៏បានរាយរាប់ប្រាប់អំពីព្រះនាងសិតា និងរាវណៈ ហើយក៏ទទួលមរណភាពបាត់ទៅ។
ព្រះរាមៈ និងព្រះលក្ស្មណៈ
បានបន្តដំណើរទៅទិសខាងលិច។ នៅតាមផ្លូវ ពួកគេរងការវាយប្រហារជាមួយនឹងកពន្ធៈ
គឺជាបិសាចដ៏សាហាវឃោរឃៅមួយស្រដៀងនឹងពួករាក្សដែរ។ ក្រោយព្រះរាមៈបង្ក្រាបរួចហើយ បិសាចនេះក៏ក្លាយទៅជាល្អវិញ
(គឺបានរួចផុតពីបណ្ដាសា) និងបានពន្យល់ព្រះរាមៈឲ្យស្វែងរកជំនួយពីសុគ្រីវៈ
ស្ដេចស្វាដែលរស់នៅភ្នំរិស្យាមុខៈ (Rishyamukha) ក្បែរបឹងបម្បៈ
(Pamp
Lake)
ដើម្បីស្វែងរកដំណឹងព្រះនាងសិតា។
សំណួរ
១.នរណាដែលចូលមករកព្រះនាងសិតា
ក្រោយពីលក្ស្មណៈចេញបាត់ទៅ? តើបុរសនោះស្លៀកពាក់យ៉ាងដូចម្ដេច?
២.តើព្រះនាងសិតាបានធ្វើដូចម្ដេច
នៅពេលដែលព្រះនាងឃើញតាបសចំណាស់នៅខាងក្រៅផ្ទះ?
៣.ហេតុអ្វីបានរាវណៈមិនអាចឆ្លងលើគំនូសវេទមន្តរបស់លក្ស្មណៈបាន?
៤.តើគេបានធ្វើដូចម្ដេច
នៅពេលដែលព្រះនាងសិតាចេញផុតពីគំនូសវេទមន្ត?
៥.តើនរណាដែលព្យាយាមរារាំងរាវណៈ
នៅចាប់នាងសិតាស្ថិតនៅក្នុងរទេះ? ចូរសង្ខេបអ្វីដែលបានកើតឡើង។
៦.តើព្រះនាងសិតាបានធ្វើ
និងនិយាយអ្វី នៅពេលដែលព្រះនាងឃើញហ្វូងស្វានៅលើកំពូលភ្នំ?
៧.តើនរណាបានប្រាប់ព្រះរាមៈអំពីសុគ្រីវៈ?
សូមមើលវីដេអូបន្ថែម
No comments:
Post a Comment