Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 13, 2019

តួអង្គ​សំខាន់ និងទីកន្លែងក្នុង​រឿង​រាមាយណ​ Characters and Places in Ramayana

តួអង្គសំខាន់ៗមួយចំនួន​

ព្រះបាទទសរថ (King Dasharatha)៖ ស្ដេចនៃនគរកោសល ក្រុងអយុធ្យា ជាបិតារបស់ព្រះរាមៈ ព្រះលក្ស្មណៈ ព្រះភារតៈ និងព្រះសុត្រុឃ្ន មានមហេសីបីអង្គគឺ ព្រះនាងកោសល្យ ព្រះនាងសុមិត្រ និងព្រះនាងកៃកេយិ។
ព្រះនាងកោសល្យ (Kaushalya)៖ ជាអគ្គមហេសីរបស់ព្រះបាទទសរថ និងជាមាតាបង្កើតរបស់ព្រះរាមៈ។
ព្រះនាងសុមិត្រ (Sumitra)៖ ជាអគ្គមហេសីទីពីររបស់ព្រះបាទទសរថ មានបុត្រាពីរអង្គ គឺព្រះលក្ស្មណៈ និងព្រះសត្រុឃ្ន។
ព្រះនាងកៃកេយិ (Kaikeyi)៖ ជាអគ្គមហេសីទីបីរបស់ព្រះបាទទសរថ មានបុត្រាមួយអង្គគឺព្រះភារតៈ
ព្រះរាមៈ (Rama)៖ ជាព្រះរាជបុត្រច្បងរបស់ព្រះបាទទសរថ និងព្រះនាងកោសល្យ ហើយមានមហេសីឈ្មោះសិតា។
ព្រះភារតៈ (Bharata)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងកៃកេយិ។
ព្រះលក្ស្មណៈ (Lakshmana)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងសុមិត្រ។
ព្រះសត្រុឃ្ន (Shatrughna)៖ ជាបុត្រារបស់ព្រះបាទទសរថ និងព្រះនាងសុមិត្រ។
វិស្វាមិត្រ (Vishwamitra)៖ ឥសីដែលជាគ្រូរបស់ព្រះរាមៈ និងព្រះលក្ស្មណៈ បាននាំព្រះរាមៈទៅនគរមិថិលា ដើម្បីប្រកួតលើកធ្នូដែលថ្វាយដោយព្រះសិវ។
វិសិស្ត (Vishishta)៖ ព្រះរាជគ្រូដែលបានបង្រៀនបុត្រាទាំងបួនរបស់ព្រះបាទទសរថ។
ពួករាក្ស (Rakshasas)៖ ត្រកូលអសុរ ដែលចូលចិត្តបំផ្លាញ និងអុកឡុកចក្រវាល។
មារិឆៈ (Maricha)៖ គឺជាពួករាក្ស ដែលបានកាឡាខ្លួនជាប្រើសមាស ក្រោមការបញ្ជារបស់      រាវណៈ ដើម្បីបញ្ឆោតព្រះរាមៈ ព្រះលក្ស្មណៈ និងនាងសិតា។
សុពាហុ (Subahu)៖ ពួកអសុរ ដែលចូលចិត្តរំខានមនុស្សលោក។
តរកៈ (Taraka)៖ យក្ខេនីដែលសាហាវឃោរឃៅ ត្រូវស្លាប់ក្រោមដៃព្រះរាមៈ
ព្រះបាទជនក (King Janaka)៖ ស្ដេចនៃនគរមិថិលា ជាព្រះបិតារបស់ព្រះនាងសិតា។
ព្រះនាងសិតា (Sita)៖ ជាបុត្រីរបស់ព្រះព្រះបាទជនក និងជាអគ្គមហេសីរបស់ព្រះរាមៈ។
ព្រះសិវ (Lord Shiva)៖ អាទិទេពក្នុងព្រហ្មញ្ញសាសនា ក្នុងរឿងរាមាយណៈ ព្រះសិវៈបានផ្ដល់ធ្នូដ៏ធំទៅដល់ព្រះជនក ដែលគ្មាននរណាអាចលើករួច​ មានតែព្រះរាមៈប៉ុណ្ណោះដែលអាចលើកបាន។
ឥសីគោតម និងនាងអាហល្យ ( Sage Gautama and Ahalya)៖ ឥសីដែលបានដាក់បណ្ដាសាប្រពន្ធរបស់ខ្លួនគឺនាង អាហល្យ ឲ្យក្លាយទៅជារូបចម្លាក់ ប៉ុន្តែត្រូវបានព្រះរាមៈជួយផ្សះផ្សាឲ្យត្រូវគ្នាវិញ។
ព្រះនាងមន្ទវី (Princess Mandavi) ៖ មហេសីព្រះភារតៈ។
ព្រះនាងឧរមិល (Princess Urmila) ៖ មហេសីព្រះលក្ស្មណៈ។
ព្រះនាងស្រុតកិរត្តិ (Princess Shrutakirtti) ៖ មហេសីព្រះសត្រុឃ្ន។
ឥសីបរសុរាមៈ (Parashurama)៖ ឥសីដែលស្ទាក់ដំណើរព្រះរាមៈទៅអយុធ្យា ប៉ុន្តែត្រូវចាញ់ក្រោមដៃរបស់ព្រះរាមៈ ក៏សុំទោសព្រះរាមៈ រួចរត់ទៅសុំសីលម្ដងទៀតនៅឯភ្នំហិមលយ។
យាយមន្ថារៈ (Manthara)៖ អ្នកបម្រើរបស់ព្រះនាងកៃកេយិ ដែលបានរំឭកព្រះនាងអំពីបំណងប្រាថ្នាពីរយ៉ាងដែលព្រះបាទទសរថបានសន្យា និងបានញុះញង់ឲ្យព្រះនាងលើកព្រះភារតៈឡើងសោយរាជ្យ និងបំបរបង់ព្រះរាមៈទៅព្រៃរយៈពេល១៤ឆ្នាំ។
សុមន្ត្រៈ (Sumanthra)៖ មន្ត្រីដែលបានជូនដំណើរព្រះរាមៈទៅដល់ទន្លេគង្គា។
គុហៈ (Guha) ៖ ស្ដេចថ្មើព្រៃដែលផ្ដល់កន្លែងស្នាក់ដល់ព្រះរាមៈ។
ភរទវជ (Bhardwaj)៖ អ្នកដែលផ្ដល់យោបល់ឲ្យព្រះរាមៈឆ្លងទន្លេយមុនៈ និងរស់នៅក្នុងតំបន់ចិត្រកូត។
ស្រវណកុមារ (Sravanakumar)៖ ក្មេងប្រុសដែលព្រះបាទទសរថសម្លាប់ខុស។
នាងសុរបនខា (Surpanakha) ៖ ជាយក្ខេនី ពូជពង្សរក្ស ជាប្អូនស្រីបង្កើតរបស់រាវណៈ ដែលល្មោភនឹងកាមគុណ នាំទុក្ខដល់ខ្លួន
រាវណៈ (Ravana)៖ ជាស្ដេចនៃក្រុងលង្កា ស្ដេចនៃពួករក្ស ពួកអសុរ
កុម្ពការណៈ (Kumbakarna)៖ ជាពួករក្ស អសុរ ដែលមានមហិទ្ធឫទ្ធិខ្លាំងពូកែ។
វិភិសាណៈ (Vibhisana)៖ ជាពួករក្ស ដែលមានសច្ចធម៌ បានចុះចូលជាមួយព្រះរាមៈ។
ខរៈ (Khara)៖ ជាបងប្រុសរបស់សុរបនខា បានប្រយុទ្ធជាមួយនឹងព្រះរាមៈ ព្រោះតែខឹងនឹងព្រះលក្ស្មណៈកាត់ច្រមុះនិងត្រចៀករបស់សុរបនខា ប៉ុន្តែត្រូវចាញ់ក្រោមដៃព្រះរាមៈ។
ទុសាណៈ (Dushana)៖បងប្រុសរបស់សុរបនខា បានប្រយុទ្ធជាមួយនឹងព្រះរាមៈ ព្រោះតែព្រះ លក្ស្មណៈកាត់ច្រមុះនិងត្រចៀករបស់សុរបនខា ប៉ុន្តែត្រូវចាញ់ក្រោមដៃព្រះរាមៈ។
ប្រើសមាស (Golden Deer)៖ ប្រើសក្លែងក្លាយ ការពិតជាពួករាក្ស ដែលមានឈ្មោះថា មារិឆៈ។
ជតាយុ (Jatayu) ៖ បក្សីចំណាស់ដែលបានជួយសិតាក្នុងកាលដែលរាវណៈចាប់នាងសិតាយកទៅលង្កា តែត្រូវបាត់បង់ជីវិតដោយសាររាវណៈ។
សុគ្រីវៈ (Sugreeva) ៖ ស្ដេចស្វានៅនគរកិស្កិន្ទៈ (Kishkinda) ប្អូនប្រុសរបស់វាលី និងជាអ្នករួមដៃក្នុងការជួយរំដោះនាងសិតា មានមេទ័ពម្នាក់ឈ្មោះថា ហនុមាន។
វាលី (Vali) ៖ ជាស្ដេចស្វា បងប្រុសបង្កើតរបស់សុគ្រីវៈ។
សឹមបាលី (Sampali)៖ បងប្រុសបង្កើតរបស់ជតាយុ ដែលបានជួយបង្ហាញផ្លូវដល់ហនុមានទៅក្រុងលង្កា។
ជម្ពវន្តៈ (Jambavanta) ៖ ខ្លាឃ្មុំដែលបានផ្ដល់យោបល់ឲ្យហុនមានហោះទៅលង្កា។
ឥន្ទ្រជិត (Indrajit)៖ បុត្រារបស់រាវណៈ មានអាវុធដ៏អស្ចារដែលប្រទានដោយព្រះព្រហ្ម បានធ្វើឲ្យព្រះលក្ស្មណៈរងរបួសធ្ងន់ ហៀបនឹងស្លាប់។
ព្រះព្រហ្ម (Lord Brahma)៖ ជាអ្នកប្រទានអាវុធដល់ពួកអសុរ ដូចជាអាវុធរបស់ឥន្ទ្រជិតជា     ដើម។
សុសេនៈ (Shusena) ៖ អ្នកដែលស្គាល់ថ្នាំទិព្វ និងជួយព្យាបាលព្រះលក្ស្មណៈក្នុងកាលដែលត្រូវអាវុធរបស់ឥន្ទ្រជិត។
ហនុមាន (Hanuman) ៖ មេទ័ពស្វាដែលក្លាហាន ឈ្លាសវៃ បានជួយព្រះរាមៈក្នុងការរំដោះនាងសិតា។
កពន្ធៈ (Kabandha) ៖ បិសាចដែលជាប់បណ្ដាសាបានវាយប្រហារព្រះរាមៈនៅតាមផ្លូវឆ្ពោះទៅទិសខាងលិចដើម្បីស្វែងរកសិតា ពេលដែលព្រះរាមៈបង្ក្រាបបិសាចនេះបាន វាក៏ផុតបណ្ដាសា ហើយបានផ្ដល់គំនិតក្នុងការស្វែងរកសុគ្រីវៈ។

ទីកន្លែងក្នុងរឿង
កោសល (Kosala) នគររបស់ព្រះបាទទសរថ។
អយុធ្យា (Ayodhya) រាជធានីនៃនគរកោសល។
មិថិលា (Mithila) នគររបស់ព្រះបាទជនក បិតានៃព្រះនាងសិតា។
តាមសៈ (Tamasa) ឈ្មោះទន្លេដែលព្រះរាមៈ សិតា និងលក្ស្មណៈ ជិះរាជរថ​ទៅដល់ដំបូងគ្រានិរទេសចេញពីនគរកោសល ដោយមានពួកពរិពារហែហមផង។
គង្គា (Ganges) ឈ្មោះទន្លេគង្គាដែលអ្នកទាំងបីធ្វើដំណើរមកដល់បន្ទាប់ពីទន្លេតាមសៈ ហើយក៏ទីកន្លែងពួកបរិពារទាំងឡាយ រួមទាំងសុមន្ត្រៈ​ ត្រូវបញ្ចប់ការជូនដំណើររបស់អ្នកទាំងបី។
យមុនៈ (Yamuna) ឈ្មោះទន្លេយមុនៈ ដែលនាំដោយឥសីភារទវជ។
ចិត្រកូត (Chitrakut) ឈ្មោះភ្នំមួយដែលមានសម្រស់ស្រស់ស្អាត ដែលអ្នកទាំងបីទៅដល់ ក្រោយពី​ឆ្លងផុត​ទន្លេយមុនៈ។
មល្យវតិ  (Malyavati) ឈ្មោះទន្លេដែលនៅក្បែរភ្នំចិត្រកូត។
សរយុ (Sarayu)៖ឈ្មោះទន្លេដែលព្រះបាទទសរថទៅបរបាញ់កាលនៅវ័យក្មេង ប៉ុន្តែបែរជាត្រូវចំស្រវណកុមារ ដោយទ្រង់ស្មានតែជាសត្វព្រៃ ហើយត្រូវបណ្ដាសារបស់ឪពុកកុមារនោះ។
ទន្ទកៈ (Dandaka)៖ ឈ្មោះព្រៃទន្ទកៈ ក្រោយពីព្រះរាមៈ សិតា និងលក្ស្មណៈចាក់ពីភ្នំចិត្រកូតទៅ ពួកគេបានមកដល់ព្រៃទន្ទកៈ ហើយរស់នៅទីនោះអស់ពេល១០ឆ្នាំ។
បញ្ចវតិ (Panchavati)​៖ ជាឈ្មោះព្រៃចុងក្រោយ បន្ទាប់ពីរស់នៅព្រៃទន្ទកៈអស់ពេលជាង១០ឆ្នាំ ទីនោះហើយដែលរាវណៈបានឆក់យកនាងសិតាទៅក្រុងលង្កា។
គោទវារី (Godavari)៖ ឈ្មោះទន្លេគោទវារី នៃក្បែរព្រៃបញ្ចវតិ។
រិស្យាមុខៈ (Rihsyamukha) ៖ ឈ្មោះភ្នំដែលសុគ្រីវៈរស់នៅលាក់ខ្លួន ក្រោយពីវាលីបណ្ដេញគេចេញពីនគរ។
បម្បៈ (Pamp) ៖ ឈ្មោះបឹង នៅជាប់នឹងភ្នំរិស្យាមុខៈ។
កិស្កិន្ទៈ (Kishkinda)៖ ជាឈ្មោះនគររបស់ស្វា គឺទឹកដីរបស់វាលី និងសុគ្រីវៈ។
អសោកៈ  (Ashoka) ៖ ឈ្មោះសួនមួយនៅនគរលង្កា កន្លែងដែលរាវណៈយកព្រះនាងសិតាទៅលាក់ទុក។
គន្ធ្មទ៌ន (Gandhmardan)៖ឈ្មោះភ្នំដែលមានថ្នាំទិព្វ ពេលហនុមានរកថ្នាំមិនឃើញ ក៏គាល់ភ្នំនេះមកទាំងមូល។

លង្កា (Lanka)៖ ឈ្មោះនគររបស់ពួករាក្ស ឬអសុរៈ នៅកណ្ដាលសមុទ្រ ស្ថិតក្រោមអំណាចរបស់រាវណៈ។

No comments: