Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 27, 2019

មេរៀនទី២ សេចក្ដីផ្ដើម រំឭកលំនាំបញ្ហា & គន្លឹះសរសេរចំណោទបញ្ហា នៃសំណេរតែងសេចក្ដីបែបពន្យល់ | Ros Veasna


            ជាការពិតណាស់​ ដើម្បីសម្រេច​បាន​នូវជោគជ័យ ប្អូនៗសិស្សានុសិស្ស​ទាំងឡាយ​គួរគប្បី​ចាប់​អារម្មណ៍​នូវ​មេរៀន​តូចតាច​ដែល​មិន​គួរ​មើល​រំលង​នោះ​ឡើយ​។ សេចក្ដី​ព្យាយាម​បន្តិច​ម្ដងៗ​ នឹង​ធ្វើ​ឲ្យ​ប្អូនៗ​ទទួល​បាន​នូវ​ខ្លឹមចំណេះដឹង​យ៉ាង​ប្រសើរ​ ហើយ​អាច​ធ្វើ​ឲ្យ​ការ​សរសេរ​សំណេរតែងសេចក្ដី​ប្រកបដោយ​ភាពប៉ិនប្រសប់​ទៀត​ផង​។



            ថ្ងៃ​នេះ​ ខ្ញុំ​សូម​លើកយក​គំរូ​ចំណោទ​បញ្ហា​មួយ​ចំនួន​ ដើម្បី​ជាជំនួយ​ដល់​ប្អូន​ៗ​អ្នក​សិក្សា​ទាំង​ឡាយ ដែល​មាន​ខ្លឹមសារ​ដូចតទៅ៖
-           តើ​មតិ​នេះ​មាន​ខ្លឹមសារ​ដូចម្ដេច?
-           តើ​មតិ​នេះ​មាន​ន័យ​ដូចម្ដេច​?
-           តើ​មតិ​នេះ​ចង់​បង្ហាញ​អំពី​អ្វី?
-           តើ​មតិ​នេះ​បង្កប់​នូវ​គំនិត​អប់រំ​អ្វីខ្លះ?
-           តើ​ប្រធានបទ​នេះ​ចង់និយាយ​អំពី​អ្វី?
-           តើ​មតិ​ប្រធាន​នេះ​មាន​ន័យ​ដូច​ម្ដេច?
-           តើ​មតិ​ប្រធាន​ខាង​លើ​នេះ​ចង់​បង្ហាញ​ពី​អ្វី?
-           តើ​ទស្សនៈប្រធាន​ខាង​លើបង្កប់​នូវតម្លៃ​អប់រំ​អ្វីខ្លះ?
-           តើ​សុភាសិត​នេះ​មាន​ឧត្ដម​គតិ​យ៉ាង​ណា​ខ្លះ?
-           តើ​សុភាសិត​នេះ​មាន​តម្លៃ​បែបណា​ខ្លះ​ចំពោះ​មនុស្ស​ទូទៅ?
-           តើ​ពំនោល​ខាង​លើ​នេះ​មាន​បង្កប់​នូវ​តម្លៃ​អប់រំបែបណា?
-         តើការ​អះអាង​ខាង​លើ​នេះ​បង្កប់​នូវ​ខ្លឹមសារ​និង​តម្លៃ​អប់រំ​អ្វីខ្លះ​ចំពោះ​សាធារណជន​ទូទៅ?
-           តើ​ការ​អះអាង​ខាង​លើ​ចង់​បង្ហាញ​ពី​អ្វី?
-           តើការ​លើក​ឡើង​នេះ​បង្កប់​នូវ​ឧត្ដម​គតិ​បែបណា​ខ្លះ?
-           តើ​អ្វីដែល​បាន​លើក​ឡើង​នេះ​មាន​ន័យ​ដូច​ម្ដេច​?



គំរូ​ខាង​លើ​នេះ​ នឹង​អាច​ជាជម្រើស​របស់​ប្អូន​ៗ​ក្នុង​ការ​ចោទសួរ​នៅ​ក្នុង​ចំណោទ​បញ្ហា​នៃ​សំណេរ​តែង​សេចក្ដី​បែបពន្យល់​។ ដើម្បី​ឲ្យកាន់តែ​ច្បាស់​នោះ ខ្ញុំបាទ​នឹង​ធ្វើការ​សង្ខេប​នូវ​ទម្រង់​សំណួរ​ដូចខាង​​ក្រោម​នេះ​៖
សូមមើលវីដេអូបន្ថែម
ទាញយកឯកសារ​នៅត្រង់នេះ






No comments: