អត្ថន័យ
|
តាមរយៈសុភាសិតនេះ បណ្ដុះឲ្យមនុស្សគ្រប់គ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមក
មិនត្រូវមើលងាយមនុស្សតែសម្បកក្រៅឡើយ។ ផ្ទុយទៅវិញ
អ្នកខ្លះមានចរិតបែបនេះ អាងខ្លួនឯងចេះដឹង រៀនបានច្រើន
ក៏តាំងខ្លួនជាកំពូលមនុស្ស ដើរមើលងាយគេ មើលងាយឯង នោះជាការមិនល្អទេ គេថាភ្នំមួយខ្ពស់
គង់មានភ្នំមួយខ្ពស់ទៀត យើងចេះ គេក៏ចេះ
ព្រោះថាមនុស្សមិនមែនចេះទាំងអស់នោះទេ អ្វីដែលយើងចេះ គេមិនចេះ
ហើយអ្វីដែលយើងមិនចេះ ប៉ុន្តែមានគេចេះ។ ដូច្នេះ
ដើម្បីកុំឲ្យខ្មាសគេគួរប្រើចំណេះទៅតាមការគួរ ហាមយកអ្វីដែលខ្លួនមានទៅប្រមាថគេឡើយ។
|
ចំណេះដឹងគ្មានព្រំដែននោះឡើយ ជួនកាលមិនត្រូវមានអំនួតហួសហេតុពេកទេ ដោយហេតុថាក៏អាចមានគេចេះជាងខ្លួនផងដែរ អ្នកខ្លះអាងមានវិជ្ជាជ្រៅជ្រះជាងគេ បែរជាមើលងាយអ្នកតូចតាច ដល់អ្នកតូចតាចនោះឆ្លើយទៅវិញ ទើបដឹងថាគំនិតអ្នកនោះក៏មិនអន់ដែរ។ ហេតុនេះហើយ ទើបដូនតាខ្មែរផ្ដល់ជាដំបូន្មានទុកមកថា «ចេះឯង ឲ្យក្រែងចេះគេ»។
តើសុភាសិតខាងលើនេះបង្កប់នូវខ្លឹមសារយ៉ាងដូចម្ដេច?
ដើម្បីជាពន្លឺដល់បំណកស្រាយ ជាបឋម គួរគប្បីយល់នូវពាក្យ គន្លឹះមួយចំនួនសិនដូចជា «ចេះ» សំដៅដល់ការដឹង ស្គាល់នូវបែបបទ ឬរបៀបអ្វីមួយ ចំណែកឯ «ក្រែង» គឺចេះមើលគេមើលឯង ចេះគោរព ឬឲ្យ តម្លៃទៅលើអ្វីមួយ ឬនរណាម្នាក់។ តាមរយៈសុភាសិតនេះចង់បង្ហាញថា ទោះបីមានវិជ្ជាអ្វីក៏ដោយ ក៏គង់មានចំណុចខ្វះខាត ហេតុនេះហើយអ្វីដែលខ្លួនមិនចេះ អាចនឹងមានអ្នកដទៃចេះ មិនត្រូវមាក់ងាយ ឬមើលស្រាលមនុស្សជុំវិញខ្លួនឡើយ បើមិនដូច្នោះទេ ប្រាកដជាត្រូវអាម៉ាស់មុខជាក់ជាមិនខាន។
ជាការពិតណាស់ ការចេះដឹងរបស់មនុស្សម្នាក់ៗមានលក្ខណៈផ្សេងៗគ្នា អ្នកខ្លះខ្លាំងខាងទ្រឹស្ដី ឯខ្លះទៀតពូកែខាងស្រាវជ្រាវ ចំណែកបុគ្គលមួយចំនួនទៀតស្ទាត់ជំនាញខាងកសិកម្ម។ មែនហើយ វិជ្ជាទាំងនេះសុទ្ធតែមានប្រយោជន៍ និងត្រូវចេះចែករំលែកគ្នា មិនត្រូវយកទៅកាច់បំបាក់គ្នាឡើយ។ យ៉ាងណាមិញ គ្រូបង្រៀនម្នាក់អាងតែខ្លួនខ្លាំងពូកែអានសៀវភៅ និងស្រាវជ្រាវបានច្រើន បែរជាមើលងាយការងារកសិកម្ម ដោយលើកឡើងថា ខ្ជិលមិនខំរៀនបែបដូច្នេះហើយ ទើបក្លាយទៅជាកសិករ។ ផ្ទុយទៅវិញ កសិករក៏បានលើកឡើងថា ខ្ញុំមិនខ្ជិលទេ ខ្ញុំខំធ្វើស្រែដើម្បីចិញ្ចឹមប្រជាជនកម្ពុជា រួមទាំងរូបលោកផងដែរ កុំតែបានកសិករ មេ្ល៉ះប្រជាជន ទូទាំងប្រទេសប្រាកដជាត្រូវដាច់បាយស្លាប់ជាក់មិនខាន។ ត្រង់នេះបង្ហាញថា ទោះបីគេមានការងារតូចតាចក្ដី ប៉ុន្តែគេមានជំនាញខាងកសិកម្ម ចំណែកគ្រូបង្រៀននោះវិញ និយាយអ្វីមិនចេញ ព្រោះទាល់គំនិត មិនដឹងតបយ៉ាងណាទៅវិញ។ មួយទៀត បើងាកមកមើលរឿងធនញ្ជ័យវិញ ពេលកំពុងត្បាញ ប្រពន្ធសេដ្ឋីបានធ្វើឲ្យត្រល់ធ្លាក់ដល់ដី ហើយក៏ឲ្យអាជ័យរើស តែអាជ័យបានទារថ្លៃឈ្នួល ឯប្រពន្ធសេដ្ឋីក៏ព្រម ហើយឲ្យអំបុកមួយកញ្ជើធំ ទៅរូបគេ តែគេនៅតែថាតិច ដល់ពេលនោះលោកសេដ្ឋីក៏ឲ្យអាជ័យរើស អំបុកនៅក្នុងចង្អេរវិញ ព្រោះវារាងសំប៉ែតមើលឃើញច្រើន អាជ័យក៏រើសយកអំបុកក្នុងចង្អេរវិញ។ ក្រោយពីដឹងថាចាញ់កលរបស់សេដ្ឋី ធនញ្ជ័យក៏រកល្បិចផ្ចាញ់សេដ្ឋីវិញ ដោយធ្វើជាក្ញុំបម្រើឲ្យសេដ្ឋី ហើយតាមសងសឹកគ្រប់ពេលវេលា។ ត្រង់នេះសរបញ្ជាក់ឲ្យឃើញថា សេដ្ឋីអាងតែខ្លួនចាស់់ជាង មានបទពិសោធ ហ៊ានជាមួយក្មេង ចុងក្រោយក៏ត្រូវចាញ់ប្រាជ្ញាធនញ្ជ័យទាំងស្រុង។ ក្រៅពីនេះ តាមរយៈរឿងកុលាបប៉ៃលិន ដែលជាស្នាដៃនិពន្ធរបស់លោក ញ៉ុក ថែម បានលាតត្រដាងឲ្យឃើញថា បាឡាត់ស្រុកសង្កែ អាងតែជាអ្នកធំ មើលងាយសមត្ថភាពរបស់កម្មករ ជាពិសេស គឺមើលស្រាលចៅចិត្រ តែចុងក្រោយក៏ត្រូវចៅចិត្រវាយបកវិញ។ ត្រង់នេះឆ្លុះបញ្ចាំងឲ្យឃើញថា ទោះបីខ្លួនក្លាយជាអ្នកធំក៏ដោយ ក៏មិនត្រូវមានចរិតព្រហើនកោងកាចនោះដែរ ត្រូវមានក្រមសីលធម៌ជាប់ខ្លួនជានិច្ច ចំណែកឯចៅចិត្រវិញមិនចេះព្យាបាទអ្នកដទៃទេ តែគេចេះយកអាសាមិត្តរួមការងារ រួមទាំងចេះចែករំលែកគ្នាទៀតផង ទោះបីគេពុំមានឋានៈបុណ្យសក្ដិអ្វីក៏ដោយ ក៏គេជាមនុស្សមានការព្យាយាម និងមានសមត្ថភាពជាងបាឡាត់ស្រុកផងដែរ។
សរុបមក គេមិនត្រូវវាយតម្លៃមនុស្សត្រឹមសម្បកក្រៅឡើយ អ្វីដែលយើងចេះ គេមិនចេះ តែអ្វីដែលយើងមិនចេះ គេចេះ ហើយអ្វីដែលយើងចេះ គេក៏អាចចេះបានដែរ។ ការដែលយកវិជ្ជាខ្លួនទៅបំផ្លាញ ឬផ្ចាញ់ផ្ចាលអ្នកដទៃ នោះពុំមានផលល្អឡើយ ថាមិនត្រូវប្រាកដជាជំពប់លើខ្លួនឯង វិញជាក់ជាមិនខាន។
យោងតាមការបកស្រាយខាងលើ គេអាចសន្និដ្ឋានបានថា សុភាសិតខាងលើពិតជាមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅឲ្យមនុស្សគ្រប់គ្នាចេះប្រើ ប្រាស់ចំណេះដឹងឲ្យស្របតាមកាលៈទេសៈ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជានិច្ច រួមទាំងចេះឲ្យតម្លៃមនុស្សជុំវិញខ្លួនផងដែរ។ ក្នុងនាមជាអ្នកសិក្សា គួរគប្បីខិតខំរៀនសូត្រហាត់ពត់លត់ដំខ្លួនឲ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ ដើម្បីឈានក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិឲ្យជួបតែសេចក្ដីរុងរឿងតរៀងទៅ។
សូមមើលវីដេអូបន្ថែម
សូមទាញយកឯកសារជាPDF

No comments:
Post a Comment