Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 28, 2019

ប្រាសាទក្រវាន់


ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣)
ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះជាត្រូវបានសាងសង់ដោយមន្ត្រីម្នាក់ឈ្មោះ មហីធរវម៌្ម ដែលមន្ត្រីជាន់ខ្ពស់ម្នាក់របស់ព្រះបាទហស៌វម៌្មទី១ នៃសតវត្សទី១០។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច​ តែចម្លាក់នៅឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។ យោងតាមព័ត៌មាននៅលើស៊ុមនៃក្លោងទ្វាររបស់តួប៉មទី២ និងទី៣ និងទី៥ ដែលបានផ្តល់ព័ត៌មានជាសង្ខេបថា មហីធរវម៌្ម បានថ្វាយនូវទីសក្ការៈមួយនៅចំកណ្តាលតួប៉មទី៣ ទៅដល់អាទិទេពនៃសាសនាហិណ្ឌូ ដែលប្រាសាទនេះតំណាងទីស្ថានរបស់ព្រះវិស្ណុ រីឯតួប៉មទី៣ ឧទ្ទិសដល់ព្រះម៉ែទាំងប្រាំ ដែលត្រូវបានកសាងជារូបចម្លាក់ដាក់នៅលើបល្ល័ង្ក យើងឃើញមានរូបរបស់ព្រះម៉ែលក្ស្មីនៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃប៉មនេះ។ សិលាចារឹកបានឱ្យដឹងទៀតថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្រ្តដែលរស់នៅជុំវិញប្រាសាទនេះ ដែលត្រូវបានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកនេះ។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទហស៌វម៌្មទី១នៅរាជធានីនៃតំបន់អង្គរ គេឃើញមានរាជធានីថ្មីមួយទៀតដែលកសាងដោយឳពុកមាររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវម៌្មទី៤។
ការកសាងប្រាសាទក្រវ៉ាន់និងប្រាសាទធំនៅកោះកេរត្រូវបានកសាងនៅពេលតែមួយ។ តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ។ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។ប្រាសាទក្រវ៉ាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ រីឯប្រាសាទធំ នៅរាជធានីកោះកេរមានឈ្មោះថា ត្រីភុមនេស្វរៈ។ ប្រាសាទក្រវ៉ាន់កសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ នៅតាមជញ្ជាំងមានចម្លាក់រូបព្រះវិស្ណុ ព្រះនាងលក្ស្មី ព្រះម៉ែធរណី និងរឿងព្រាហ្មតឿជាដើម។
សិលាចារឹកប្រាសាទក្រវ៉ាន់លេខ K-២៦៩ ចុះកាលបរិច្ឆេទឆ្នាំ៨៤៣សករាជត្រូវនឹងឆ្នាំ៩២១នៃគ្រិស្តសករាជបាននិយាយថា ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម(បុគ្គលការពារដោយក្លាហានជាម្ចាស់គេ)បានស្ថាបនាបដិមាព្រះវិស្ណុនាម ស្រីត្រីភូវនេស្វាមិ(ភាសាបាលី ឬសំស្រឹ្កតមានន័យថា ទេពជាម្ចាស់នៃឋានទាំងបី) ចំណែកស្តែងអញ មហីធរវម៌្ម(បាលីឬសំស្រ្កឹតមានន័យថា បុគ្គលការពារដោយអ្នកទ្រទ្រង់ផែនដីគឺព្រះវិស្ណុ) និងស្តែងអញ ជ័យវីរវម៌្ម (បុគ្គលការពារដោយជ័យជំនះនិងភាពក្លាហាន)រួមគ្នាកសាងបដិមាព្រះវិស្ណុនាម ស្រីត្រៃលោក្យនាថ(ទេពជាម្ចាសើនៃលោកទាំងបី)។
ប្រភពអត្ថបទ សូមចុចត្រង់នេះ

No comments: