ជាតិជាមនុស្ស ទោះស្រីឬប្រុស កុំគិតសប្បាយ
តាំងចិត្តឲ្យមាំ គួរកុំនឿយណាយ រិះគិតឲ្យឆ្ងាយ
កុំចាំវាសនា។
ប្រាណជាសម្បក លង់ខ្លួននាំស្កក រស់ខ្វះខ្លឹមសារ
បើគិតតែដេក ស្រែកហៅទេវតា តើម្រាយឯណា
សង្គ្រោះអ្នកបាន។
កម្លាំងខាងក្នុង ជួយឲ្យផូរផង់ ផុតដល់ថ្កើងថ្កាន
គឺក្ដីសង្ឃឹម រឹងប៉ឺងក្នុងប្រាណ ផ្ដល់ភាពក្លាហាន
សាងសុខសេរី។
មានក្ដីសង្ឃឹម ភក្ត្រក៏ញញឹម សម្រស់ប្រិមប្រិយ
ចិត្តក៏ជ្រះថ្លា ប្រាថ្នាអ្វីៗ ទោះខ្ពស់ឆ្ងាយក្ដី
គង់តែដល់បាន។
សង្ឃឹមជាស្នូល ប្រៀបដូចបណ្ដូល ទ្រទ្រង់អង្គប្រាណ
គ្មានវានៅជិត អ្នកពិតអវសាន គួរតែវិលថ្កាន
សាងក្ដីសង្ឃឹម។
និពន្ធដោយ រស់ វាសនា នៅរាជធានីភ្នំពេញនារាត្រីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១២។
No comments:
Post a Comment