លុយក៏មានចាយ ចិត្តក៏សប្បាយ កាយក៏សោយសុខ
ត្រអាលភ្លេចខ្លួន មិនគិតថ្ងៃមុខ ក្រែងជួបក្ដីទុក្ខ
គិតតែហ៊ឺហា។
ចាយបែបអ្នកធំ លុយគរដូចភ្នំ លេងល្បែងស្រីស្រា
ភ្លេចជាតិកំណើត អ្នកស្រែចម្ការ វង្វេងដុល្លារ
ភ្លេចមួយរយរៀល។
ឃើញអ្នកក្រខ្សត់ ជីវិតកម្សត់ កុំជេរតិះដៀល
បើខ្លួនអ្នកវិញ ត្រូវគេឆ្កឹះឆ្កៀល តើមួយរយរៀល
សំខាន់យ៉ាងណា។
លុយក៏អស់ចាយ ចិត្តក៏ខ្វល់ខ្វាយ កាយលែងហ៊ឺហា
ពេលងាកមកក្រោយ ធ្លោយរាស់កិច្ចការ សរសើរដុល្លារ
ម៉ាក់ងាយរៀលខ្មែរ។
ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២
No comments:
Post a Comment