Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 17, 2012

កំណាព្យ​បែក​គ្នា


​​​​                                  
         
ជួប​មិន​ប្រាកដ​ព្រាត់​មិន​ប្រជា​                   ដល់​​ឆ្ងាយ​ពី​គ្នា​ទើប​ភ្ញាក់​​រឭក​

ក្រឡេក​មើល​ក្រោយ​បេះ​ដូង​ខ្សួល​ខ្សឹក​       គេង​​​នឹក​​​រឭក​​គិត​​​អនុស្សា។

ជញ្ជាំង​ធ្លាប់​ផ្អែក​ដំណេក​ធ្លាប់​គេង​              ​ទឹក​ភក់​​ធ្លាប់​លេង​​ផ្លូវ​​​ធ្លាប់​យាត្រា​

អង្រឹង​ធ្លាប់​ចង​​យោគ​យោល​អាត្មា​             ស្រណោះ​ហត្ថា​ធ្លាប់​​បី​ថ្នាក់​ថ្នម​​។​

!​ភ្លៅ​ធ្លាប់​កើយ ឱ!​ខ្នើយ​ធ្លាប់​ឱប​              ​បំពេ​ក្រសោប​ឱប​ប្រាណ​ស្គាំង​ស្គម​

បេះ​ដូង​កក់​ក្ដៅ​ក្នុង​គ្រា​ទ្រុឌ​ទ្រោម​              ពេល​នេះ​មិន​សម​ឆ្ងាយ​ដូច​មេឃ​ដី​។

ក្រមា​ធ្លាប់​បក់​​ប្រោស​ប្រាណ​ដណ្ដប់​           គ្រប​​ខ្លួន​​ឲ្យ​ស្កប់​ក្នុង​ក្ដី​ស្រមៃ​

ពាក្យ​ពេចន៍​​បំពេ​ថែ​​យប់​ថែ​ថ្ងៃ​                   នាំ​ចិត្ត​អាល័យ​ស្ដាយ​គ្រា​កន្លង​។​

ស្រណោះ​សម្ដី​ធ្លាប់​ស្ដី​ចរចា​                     នឹក​ឃើញ​វាចា​ធ្លាប់​​ពោល​ឆ្លើយ​ឆ្លង
សម្ដី​លើស​​លស់​​ដែល​ធ្លាប់​ផ្ដោះផ្ដង​            ​នឹក​ឃើញ​ម្ដង​ៗ​ទ្រូង​គេង​ខ្លោច​ផ្សា​។

ពេល​នេះ​ខ្ញុំ​ឃ្លាត​​​ពី​​​​​​ថ្លៃ​​ត្រាណ​ត្រើយ​            លា​ទៅ​ឆ្ងាយ​ហើយ​ពុក​ម៉ែ​ស្នេហា​

លា​ទាំង​​ញាតិ​មិត្ត​​លា​ស្រី​សង្សារ​                បំពេញ​កិច្ចការ​បូជា​ជូន​ជាតិ​។​​ 
         ​          ​         
មិន​យូរ​មិន​ឆាប់​​កូន​វិល​ត្រឡប់​​                  ​អ្នក​នៅ​ឲ្យ​ស្ងប់​កុំ​បី​ឃ្លៀង​ឃ្លាត​

ទឹកដី​​ខ្សត់​ខ្សោយ​​​ត្រូវ​ការ​កូន​ទៀត​             ​​​ទៅ​បម្រើ​ជាតិ​នាម​គ្រូ​បង្រៀន​។

ដោយ​ រស់​ វាសនា​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១២



No comments: