Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 8, 2012

ភ្លេច​ខ្លួន​



«​បទ​ពាក្យ​៩»​

ព្រឹក​ថ្ងៃ​យប់​ឈប់​ពុំ​បាន​ប្រាណ​កើត​ចាស់​

ឈឺ​ស្លាប់​ច្បាស់​រះ​រួច​លិច​គេច​មិន​ផុត​

មេឃ​រលំ​ភ្នំ​រលាយ​ធ្លាយ​រលត់​

មិន​កំណត់​ក្រឹត្យ​ធម្មជាតិ​ឃ្លាត​ពុំ​បាន​។​

ស្អែក​ហួស​ទៅ​នៅ​បន្ត ​ក​ទៅ​មុខ​

មិន​សាង​សុខ​ទុក្ខ​កើតកើន​ច្រើន​ប្រមាណ​

ប្រមាថ​ចាស់​ច្បាស់​កម្សត់​ខ្សត់​ក្សេម​ក្សាន្ត​

ហាក់​ដូច​ច្រាន​ប្រាណ​ឲ្យ​ខ្ចាត់​ព្រាត់​កុសល​។​

មិន​ដឹង​ខ្លួន​ជួន​ភ្លេច​ភ្លាំង​សាង​កំហុស​

ប្រព្រឹត្ត​ខុស​ឈ្មោះ​ពាលា​ជា​សំណល់​

លើក​ម្រាម​ដប់​ខ្ចប់​លោហិត​គិត​កិច្ច​កល​

ចិត្ត​ពិស​ពុល​ខ្វល់​សាង​កម្ម​ចាំ​ប្រហារ​។​

កើត​មួយ​ជាតិ​ធាតុ​មួយ​កោដ្ឋ​ក្រោធ​ឥត​ន័យ​

រស់​លើ​ដី​អ្វី​មិន​ធ្វើ​ដើរ​ហ៊ឺហា​

ក្រេប​គ្រឿង​ញៀន​ឃ្លាន​វិល​វក់​ឈ្លក់​ដុល្លារ​

ល្បែង​ស្រី​ស្រា​បា​ឌីស្កូ​ហ៊ោ​សប្បាយ​។​

ខ្លួន​ភ្លេច​ភ្លាំង​ភាំង​ងងឹត​ឥត​វិជ្ជា​

រង​វេរា​គ្រានេះ​ពិត​​​គិត​​​សោក​ស្ដាយ

ភ្លេច​កំណើត​កើត​មក​អាង​សាង​អបាយ​

ផ្លូវ​ខ្ចាត់​ខ្ចាយ​ឆ្ងាយ​ចំណេះ​ចេះ​មិន​បាន​។​

ភ្នំពេញ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១២



No comments: