Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 31, 2012

ស្រណោះ​ក្លិន​ស្នេហ៍




(បទ​ពាក្យ​ប្រាំ​ពីរ​)
ទឹក​ហូរ​​ហួស​​ឆ្ងាយ​នាំ​បង​ទៅ​
កួច​គ្មាន​រដូវ​ឥត​មេត្តា​
ហូរ​តាម​ខ្សែ​ទឹក​គ្មាន​ទិសា
មាន​តែ​​សង្ខារ​គ្មាន​សង្ឃឹម​។

ផ្កា​នៅ​​​ជើងមេឃ​ផុត​និស្ស័យ​
ផុត​ដាច់​អាល័យ​ឆ្ងាយ​​សន្លឹម
ទោះបី​ខ្ញុំ​រស់​ទាំង​ញញឹម​
ទោះ​ភក្ត្រ​ប៉ប្រិម​ចិត្ត​សៅហ្មង​។
គយ​គន់​មើល​ទឹក​រឭក​ក្រៃ​
យល់​ដល់​ហ្វូង​ត្រី​គូ​​សាសង
ចំណែក​រូប​ខ្ញុំ​ស៊យ​កន្លង​
ព្រះ​អើយ​​ជួយ​ផង​​ត្រា​ប្រណី​​។

ខ្យល់​បក​ពី​ជើង​រំយោល​ស្បៃ​
ត្រជាក់​ជើង​ដៃ​​ប្រឹង​ហៅ​ស្រី​
មិន​នឹក​ស្មាន​ថា​មេឃ​និង​ដី​
ចែក​គ្នា​ច្បាស់​ន័យ​តាម​សច្ចា​។

មើល​ចុះ​ទឹក​ហូរ​ហូរ​ទៅ​ហើយ​
មិន​ត្រឡប់​ក្រោយ​​វិល​យាត្រា​​
ចិត្ត​អើយ​ម្ដេច​ក៏​ដាច់​មេត្តា​
ដល់​សត្វ​ភូមរា​​ដែល​សោយ​សោក​​​​។

ព្រឹក​​ព្រាង​រៀង​រះ​ច្បាស់​ពន្លឺ
រាល់​ថ្ងៃ​រៀម​ឈឺ​​ទួញ​សោយ​សោក​​​
ដូច​ជា​​រលក​ដែល​​បក់​​បោក​​
ក្ដី​ទុក្ខ​ជាំ​ជោគ​ពេញ​ឱរា​។​

No comments: