(បទពាក្យ
៧)
មិត្តអើយកុំដើរនាំភ្លេចខ្លួន
ប្រឹងឲ្យមាំមួនទាន់នៅក្មេង
លាស្រីសុរាពាលាល្បែង
កុំលូកប្រលែងក្រែងវិនាស។
កុំអូសទូកឆ្លងបណ្ដោយទឹក
កុំឲ្យខ្យល់ដឹកផ្លូវនិរាស
ក្រែងវង្វេងក្នុងសន្និវាស
កូនអើយចូរចៀសឲ្យឆ្ងាយរ៉ា។
ជីវិតទៅមុខនៅវែងឆ្ងាយ
កូនអើយស៊ូកាយឈ្នះវាសនា
កុំចាំសំណាងពីលោកា
រួតរះអាត្មាប្រឹងរៀនសូត្រ។
ចូរលើកហត្ថាចាប់សៀវភៅ
ដើរតាមផ្លូវត្រូវត្រូវរហូត
យល់អស់កលល្បិចជនភរភូត
ខំប្រឹងឲ្យស្រូតដើម្បីជាតិ។
ទោះអ្នកកំព្រាគ្មានបងប្អូន
ក៏អ្នកមិនសូន្យពីផៅញាតិ
ខ្ញុំជាសៀវភៅនៅមិនឃ្លាត
គ្រូ
មិត្តតទៀតរៀងដរាប។
ភ្នំពេញ
ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ
២០១១
No comments:
Post a Comment