Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 24, 2011

រាត្រីខែភ្លឺ



(បទកាកគតិ)
 


អាធ្រាត្រស្ងាប់ស្ងាត់  លង់លក់សព្វសត្វ     ឈ្លក់នឹងដំណេក
ដំណើរវាយោ           ថ្ងួចថ្ងូរចម្លែក            នាំចិត្តសង្វេគ
                              វង់ភក្ត្រាស្រី។
យប់នេះត្រជាក់        សន្សើមក៏ធ្លាក់          ខ្យល់ផាត់ប៉ីៗ
អង្អែលថ្នមខ្លួន          អង្រួនហឬទ័យ        ក្រោមស្បៃរាត្រី
                              ស្រមៃថ្នមអូន។
យប់់កាន់តែជ្រៅ       ចិត្តនឹកពាលពៅ       ក្រោមមេឃស្ងាត់សូន្យ
អង្គុយតែ            ប្រឡែងនឹងកូន        ចិត្តលួចស្នេហ៍អូន
                              ជាយូរថ្ងៃខែ។
យប់ក៏រងារ              ចិត្តក៏កំព្រា                ទុក្ខព្រួយតល្ហែ
ខ្យល់់ក៏លែងបក់       វិលវក់ឈ្លក់ស្នេហ៍     ទុក្ខព្រោះដួងខែ
                             ប្រែប្រួលរស្មី។
សូរចង្រិតយំ            នាំរឿងទុក្ខធំ            ក្រោមក្រំហឬទ័យ
!សំឡេងអើយ       ឆ្លងឆ្លើយទៅស្រី       ឲ្យបានយល់ន័យ
                             ថាខ្ញុំនឹកណាស់។
ចោលខ្សែនេត្រា       សម្លឹងវេហាស៍          ប្រែជាស្រឡះ

No comments: