Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 27, 2019

ប្រាសាទចៅសាយទេវតា




ប្រាសាទចៅសាយទេវតាត្រូវបានធ្វើការជួសជុលកែលម្អឱ្យស្អាតឡើងវិញ ប្រមាណជា ១០ ឆ្នាំមកហើយ ។ ប្រាសាទចៅសាយទេវតានេះ ​មាន​រូបរាង​តូច​ច្រឡឹង មាន​ចម្លាក់​ក្បូរក្បាច់ ល្អ​វិចិត្រ រស់​រវើក បែរមុខ​ទៅ​ទិស​ខាងកើត​សំដៅ​ស្ទឹង​សៀមរាប មាន​ស្រះ​ ២ និង​ គូ​ទឹក​ព័ទ្ធ​ជុំវិញ តែ​បច្ចុប្បន្ន​ស្រះ និង​ គូ​ទឹក​រីងស្ងួត​ស្ទើរតែ​គ្មានទឹក​សោះ ជំនួស​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន​ដុះ​ក្នុង​នោះ ។
ប្រាសាទចៅសាយទេវតា ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​ ១១ ​ដើម​សតវត្ស​ទី​ ១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ​២ រចនាប័ទ្ម​អង្គរវត្ត ដើម្បី​ឧទ្ទិស​ថ្វាយ​សាសនា​ហិណ្ឌូ ។ ប្រាសាទ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ឈម​គ្នា​នឹង​ប្រាសាទធម្មនន្ទ ។ ប្រាសាទចៅសាយទេវតាត្រូវបានធ្វើការជួសជុលកែលម្អឱ្យស្អាតឡើងវិញ ប្រមាណជា ១០ ឆ្នាំមកហើយ ។ ប្រាសាទចៅសាយទេវតានេះ ​មាន​រូបរាង​តូច​ច្រឡឹង មាន​ចម្លាក់​ក្បូរក្បាច់ ល្អ​វិចិត្រ រស់​រវើក បែរមុខ​ទៅ​ទិស​ខាងកើត​សំដៅ​ស្ទឹង​សៀមរាប មាន​ស្រះ​ ២ និង​ គូ​ទឹក​ព័ទ្ធ​ជុំវិញ តែ​បច្ចុប្បន្ន​ស្រះ និង​ គូ​ទឹក​រីងស្ងួត​ស្ទើរតែ​គ្មានទឹក​សោះ ជំនួស​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន​ដុះ​ក្នុង​នោះ ។ ប្រាសាទចៅសាយទេវតា ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​ ១១ ​ដើម​សតវត្ស​ទី​ ១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ​២ រចនាប័ទ្ម​អង្គរវត្ត ដើម្បី​ឧទ្ទិស​ថ្វាយ​សាសនា​ហិណ្ឌូ ។ ប្រាសាទ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ឈម​គ្នា​នឹង​ប្រាសាទធម្មនន្ទ ។ ការ​ហៅ​ឈ្មោះ​ចៅ​សាយ​ទេវតា​នេះ ត​ៗ​គ្នា​ពី​មុន​ដល់​បច្ចុប្បន្ន មិន​មាន​ប្រភព​ណា​បញ្ជាក់​ច្បាស់លាស់​ទេ តែបើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកស្រុក ឈ្មោះ​ប្រាសាទ​នេះ ប្រហែលជា​ឈ្មោះ​មេទ័ព​ដែល​មាន​ស្នាដៃ​ល្អ​ម្នាក់​ក្នុង​ការ​ធ្វើសឹក​សង្គ្រាម ឬ​អ្នកមាន​ស្នាដៃ​ក្នុង​ការ​ធ្វើ​អ្វីមួយ​នោះ​ហើយ បានជា​គេ​ដាក់​ឈ្មោះ​នេះ​រហូត​មក ។ សព្វថ្ងៃ​អ្នកស្រុក​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ត្រឹម​ចៅ​សាយ​ប៉ុណ្ណោះ មិន​មាន​ពាក្យ​ទេវតា​នៅ​ខាង​ចុង​ទេ នេះ​ជា​ទម្លាប់​របស់​ខ្មែរ​ដែល​ច្រើន​ប្រើ​ឈ្មោះ ខ្លី​ៗ​ប៉ុណ្ណោះ ។ ប្រាសាទ​នេះត្រូវបាន ជួសជុល​ដោយ​រដ្ឋាភិបាល​ចិន សម្រាប់​ការ​អភិរក្ស​អង្គរ​ហៅ​កាត់​ថា CSA ចាប់ពី​ឆ្នាំ​១៩៩៨ ហើយ​បញ្ចប់​ នៅ​ឆ្នាំ​២០០៨ ។ មុន​ពេល​ជួសជុលប្រាសាទ​ចៅ​សាយ​ទេ​វតា​ខូចខាត​ច្រើន​ទោះជា​តួ​កណ្ដាល និង ​តួ​ខាងកើត​មាន​ស្ថានភាព​នៅ​ល្អ​ក៏​ដោយ ប៉ុន្តែ​ដំបូល និង​ តួ​ផ្សេង​ទៀត​បាក់បែក​ស្ទើរ​ទាំងស្រុង ៕
ប្រភពអត្ថបទ https://www.popular.com.kh/tours/70662.html/

No comments: