Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 27, 2019

ប្រាសាទក្រោលគោ


ប្រាសាទ​ក្រោល​គោ​កសាង​ឡើង​តាម​រចនាបថ​បាយ័ន្ត​​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ នៅ​ចុង​សតវត្ស​ទី១២ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ស្ថិត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប ម្ខាង​ផ្លូវ​ទល់​មុខ​នឹង​ផ្លូវ​ចូល​ទៅ​កាន់​​ប្រាសាទ​នាគព័ន្ធ (វង់​ធំ) ។ ប្រាសាទ​ក្រោល​គោ​មាន​ប្រាង្គ​តែ​មួយ​ស្ថិត​នៅ​ចំកណ្ដាល ព័ទ្ធ​ជុំ​វិញ​ដោយ​កំពែង​​ថ្ម​បាយ​ក្រៀម​ពីរ​ជាន់ ។ ក្បាច់​ចម្លាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ភាគ​ច្រើន​បាក់​ធ្លាក់ និង​ត្រូវ​បាន​គេ​គរ​ទុក​នៅ​លើ​ដី ។ ពុំ​សូវ​មាន​អ្នក​​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ប្រាសាទ​ក្រោល​គោ​ទេ ។

No comments: