ក្នុងសេចក្ដីផ្ដើម នៃសំណេរតែងសេចក្ដីបែបពន្យល់
មានបីចំណុចសំខាន់ៗ
១.លំនាំបញ្ហា៖ ចំណុចទូទៅដែលពាក់ព័ន្ធនឹងមតិប្រធាន។
២.ចំណូលបញ្ហា៖ លើកយកមតិប្រធានមកវិញ។
៣.ចំណោទបញ្ហា៖ ការចោទសួរទៅលើមតិប្រធាន។
ឧទាហរណ៍ ប្រធានបទ សុភាសិតមួយពោលថា «តក់ៗ ពេញបំពង់» ចូរពន្យល់។
គ្រប់កិច្ចការទាំងឡាយរមែងកើតចេញពីការតស៊ូទាំងអស់ ដោយឆ្លងកាត់ការលំបាក ឬឧបសគ្គរាប់ជំពូក ហើយទីបំផុតក៏ធ្វើឲ្យបុគ្គលនោះស្គាល់នូវពន្លឺនៃភាពជោគជ័យ។ ដោយហេតុនេះហើយទើបមានសុភាសិតមួយពោលថា «តក់ៗពេញបំពង់»។
តើសុភាសិតនេះមានន័យដូចម្ដេច?
សម្រាប់មេរៀនបន្ថែមទៀត សូមចុចលើមេរៀនខាងក្រោម (មានវីដេអូ)៖
- មេរៀនទី២ របៀបបង្កើតចំណោទបញ្ហា
- មេរៀនទី៣ ឃ្លាភ្ជាប់សេចក្ដី
- មេរៀនទី៤ ពន្យល់ពាក្យគន្លឹះ និងពន្យល់ន័យប្រធាន
- មេរៀនទី៥ បំណកស្រាយ
- មេរៀនទី៦ សរុបសេចក្ដី
- មេរៀនទី៧ End សេចក្ដីបញ្ចប់
សូមមើលវីដេអូបន្ថែម
No comments:
Post a Comment