Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 26, 2012

ពន្លឺចន្ទ្រា




និពន្ធ​​បទភ្លេង​និង​ទំនុក​ច្រៀង​ដោយ​ រស់​ វាសនា




 I. រាត្រី​នេះ​ចន្ទ្រា​មូល​ក្រឡង់​ សម្រស់​ផូរផង់​ចង់​រួម​និស្ស័យ​ តែ​ធ្វើ​ម្ដេច​បង​ជា​ទន្សាយ​ព្រៃ​ ត្រឹម

​គយ​គន់​ថ្លៃ​ពី​ផ្ទៃ​ធរណី​។​

II. ឱ​!​ ព្រះ​ចន្ទ្រា​នា​រាត្រី​នេះ​ ពិត​ល្អ​ពិសេស​​ប្រសើរ​ឥត​ពីរ​ ខ្ញុំ​ខំ​សម្លឹង​ស្ទើរ​ក្ស័យ​ជីវី​ ញញឹម​ទក់​ទី​ទាំង

​ទុក្ខ​ពេញ​ប្រាណ​។​

R. បើ​ចន្ទ​នៅ​ឆ្ងាយ​ហួស​ផុត​និស្ស័យ​ ឲ្យ​ទន្សា​យ​ព្រៃ​ឈោង​ចាប់​ម្ដេច​បាន​ បើ​សិន​ជា​ចន្ទ​ព្រម​បន្ទាប
ប្រាណ​ នោះ​ទន្សាយ​បាន​​ក្សាន្ដ​សុខ​ចិន្ដា​។​

IIIឱ​!​ ចន្ទ្រា​អើយ​មេត្តា​ខ្ញុំ​ផង​ ឲ្យ​ផុង​សៅហ្មង​ក្នុង​គ្រា​ទុក្ខា​ សូម​អ្នក​ជួយ​ផង​សង្គ្រោះ​សង្ខារ​ ក្រែង

​គ្រាន់​ចិន្ដា​ផុត​ភព​ងងឹត​​។

 (ភ្លេង​ហើយ​... ច្រៀង​ R-III ឡើង​វិញ​)

No comments: