រំដួលព្រៃវែង

និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ រស់ វាសនា
I. រំដួលព្រៃវែងរៀមតែងចម្រៀង បង្ហើរសំនៀងតាមខ្សែវាតា ជួយផាត់នាំគួច
ហួចចូលសោតា បានស្ដាប់កាលណាមេត្តារៀមផង។
II. បើស្រីឮហើយកន្តើយដោះដៃ ដូចឲ្យរៀមក្ស័យក្នុងជាតិនេះម្ដង រៀមពិត
សោកាបើអូនបែរខ្នងផ្ដាច់ពីចំណងស្នេហាថ្មោងថ្មី។
R អូនជាឱសថព្យាបាលដួងចិត្ត ដែលស្រពោនស្វិតរបួសរីងរៃ រំដួលព្រៃវែង
សូមកែវប្រណី សន្ដោសភក្ដីទឹកចិត្តស្នេហា។
III. រៀមសូមផ្ញើសៀងច្រៀងតាមខ្សែទឹក ផ្ដាំថាបងនឹកស្រស់ស្រីសេដ្ឋា បណ្ដាំ
ថ្ងួចថ្ងូរសួរម្ចាស់ចិន្ដា ប្រណីមេត្តាវាសនារៀមទេ។
ភ្លេងហើយ... ច្រៀង R-III ឡើងវិញ))
No comments:
Post a Comment