Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 12, 2012

ស្អែក​មួយ​ពាន់​ដង​



(បទ​​កាកគតិ​)

ស្អែក​អើយ​អើយ​ស្អែក​   មួយ​ពាន់​ដង​ស្អែក​         ក៏​ស្អែក​ដដែល​  
    
មួ​យ​ថ្ងៃ​ៗ​                     ច្រើន​ក្រៃ​ក្រាស់​ក្រែល​    ស្អែក​ច្រើន​ដដែល​

                                   មិន​មាន​ព្រំដែន។

សញ្ជប់​សញ្ជឹង​              រំពៃ​រំពឹង​​​                        ថ្ងៃ​ស្អែក​រាប់​សែន​

គេង​ចាំ​វេលា​                 និន្ទា​ច្រណែន​                ​មិន​គិត​បោក​បែន​

                                   ធ្វើ​ស្រែ​ចម្ការ​។

គេ​ថា​ថ្ងៃ​ស្អែក​                ប្រៀប​ដូច​ជើង​មេឃ​      ហួស​ផុត​នេត្រា​

ស្អែក​ប្រាំ​ស្អែក​ដប់​         ស្អែក​គ្រប់​វស្សា​             មិន​ចាំ​សត្វា​

                                   ដូច​ខ្សែ​ទឹក​ហូរ​។​

ពេល​នេះ​ថ្ងៃ​នេះ​             គួរ​កុំ​​ប្រហែស​               តាំង​ចិត្ត​តស៊ូ​

លះ​បង់​កំហុស​              ដែល​​ខុស​ពី​យូរ​             ប្ដូរ​ចិត្ត​គិត​គូរ​

                                   សាង​ជីវិត​ថ្មី​។

ធ្វើ​ស្រែ​បាន​ស្រូវ​             ញើស​ឈាម​ម៉ែ​ឪ          កូន​កុំ​បំភ្លៃ​

​បំផ្លាញ​តាម​ចិត្ត​              ចូរ​គិត​ឃ្មាតខ្មី​​               កុំ​ឲ្យ​ស្អែក​ថ្មី​

                                    ជេរ​ស្ដី​វាសនា​។​

ភ្នំពេញ​ ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១២
                                     

No comments: