- (បទកាកគតិ)
- វេលាទៅមុខ
- រះភ្លឺរលត់
- តាមតែអាត្មា
- អ្នកកើតហើយស្លាប់
- ជាច្បាប់លោកា
- មានក្រយ៉ាងណា
- ស្រេចព្រហ្មលិខិត។
- អាសូរផែនដី
- មានភ័ព្វអាស្រ័យ
- ទិនករកម្រិត
- មេឃសប្រែខ្មៅ
- ទិសដៅមិនពិត
- នាំខ្លួនងងឹត
- ក្នុងអវិជ្ជា។
- ជួនជាស្រទំ
- ជួលក្ដៅរងំ
- ជួនក៏រងា
- ជួនក៏ស្រលះ
- ប្ដូរផ្លាស់មេឃា
- មិនពិតវេលា
- ជួនភ្លឺងងឹត។
- សូរគ្រាសថ្ងៃត្រង់
- រស្មីពេញអង្គ
- ក៏ត្រូវកំហិត
- បើមានពពក
- ហោះមកបាំងបិទ
- រស្មីកម្រិត
- នៅត្រឹមប៉ុណ្ណឹង។
- កុំសង្ឃឹមថ្ងៃ
- ជួនថោកជួនថ្លៃ
- រស់គ្មានលំនឹង
- រកស៊ីតាមហ៊ាន
- ដល់ឃ្លានក៏ប្រឹង
- ទោះភ្លឺបែបហ្នឹង
- គង់លិចទៅបាន។
- រះហើយគង់លិច
- រស់ហើយបំភ្លេច
- ក្ដីសុខក្សេមក្សាន្ត
- រស់គ្រាន់តែរស់
- ឥតឈ្មោះកល្យាណ
- រស់មិនប្ដូរប្រាណ
- ប្ដូរចិត្តកំណើត។
- មិនស្មើចំណេះ
- ខួរក្បាលចាំចេះ
- រឹតស្រស់ឆាយឆើត
- រះហើយមិនលិច
- មិនភ្លេចទិសកើត
- រឹតតែបង្កើត
- ពន្លឺកេរ្តិ៍ឈ្មោះ ។
-
- ភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១
Tuesday, October 4, 2011
ពន្លឺថ្ងៃ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment