-
- (បទកាកគតិ)
- ត្រុកៗត្រាច់ចរ ភិតភ័យត្រេកអរ ទុក្ខព្រួយសប្បាយ
- បានល្ងាចខ្វះព្រឹក ផឹកទឹកខ្វះបាយ ខំប្រឹងគាស់កាយ
- បូជាជីវិត។
- ក្នុងផ្ទៃពពោះ តស៊ូប្រឹងរស់ រឿងពិបាកពិត
- ប្រឹងប្រែងខំអត់ រលត់ជីវិត ក៏ចិត្តរិះគិត
- ចិញ្ចឹមបុត្រភ្ញារ។
- ការពារកូនថ្លៃ រាល់យប់រាល់ថ្ងៃ ទោះក្ដៅរងា
- ឈឺចាប់រើរុក មានទុក្ខវេទនា លំបាកគ្រាំគ្រា
- ព្រោះដើម្បីកូន។
- ការងារធ្ងន់ៗ ស៊ូគ្មានទម្រន់ ទោះជីវិតសូន្យ
- មួយសេនមួយកាក់ ទុកដាក់ឲ្យកូន ដូចទឹកជួយក្បូន
- គង្គានឹងត្រី។
- រាត្រីកន្លង រាប់ពាន់លានដង កូនៗពេញវ័យ
- អ្នកតែងញញឹម សង្ឃឹមស្រមៃ ថាកូនប្រុសស្រី
- តាមធម៌គន្លង។
- ភ្នំពេញ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១១
Tuesday, October 4, 2011
ជីវិតអ្នកម្ដាយ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment