- (បទពាក្យ ៨)
- ទឹកភ្លៀងច្រៀងសូរសៀងសែនពីរោះ
- បង្ហើរតាមខ្យល់ជួសជុលផែនដី
- ហូរស្រក់បន្តកជាតន្ត្រី
- សែនសប្បាយចាស់ដៃហួសនឹងថ្លែង។
- កង្កែបហ៊ីងហាក់បន្ទរអឹងកង
- ក្អុកក្អាត់កង្កែបផងពេញប្រឡែង
- ប្រឡូកប្រឡាក់ស្រែកហ៊ោក្ដែងៗ
- សប្បាយណាស់ពួកឯងរដូវនេះ។
- មួយឆ្នាំៗមានពីររដូវ
- វស្សានេះគឺត្រូវខែពិសេស
- យើងហែលសប្បាយកុំអុញអេះ
- កនយើងកុំប្រហែសក្រែងប្រហោង។
- អុញ! មើលគោក្របីអត់ដីដើរ
- ឯស្វាមួយឡើងមែកឈើនៅចោងហោង
- រីទន្សាយលុងទឹកឥតអីតោង
- ក្រពើឃើញដល់ម៉ោងចំណីអញ។
- ភ្លៀងអើយភ្លៀងច្រៀងទៀតដល់ពេលណា
- សូមប្រោសទានមេត្តាកុំកំណាញ់
- សត្វាលើលោកលាសុំចុះចាញ់
- សូមអ្នកកុំកំណាញ់ប្រោសសត្វលោក។
- និពន្ធដោយរស់ វាសនា
Wednesday, October 12, 2011
ទឹកភ្លៀង

Subscribe to:
Post Comments (Atom)
No comments:
Post a Comment