និពន្ធនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១១
- (បទកាកគតិ)
- មានរូបរស់ហើយ ម្ដេចក៏កន្តើយ
- មិនព្រមធ្វើការ តើរស់ធ្វើអ្វី
- ឥតន័យខ្លឹមសារ ខ្លួនមានសង្ខារ
- តែខ្វះគំនិត។
- ប្រឹងកុំទំនេ កុំខ្លាចគេជេ
- កុំខ្លាចគេគិត មានប្រាជ្ញាមក
- ស្វែងរករឿងពិត បកស្រាយគំនិត
- ភពអាថ៌កំបាំង។
- ចេះមកពីរៀន កុំធ្វើអឹមអៀន
- កុំធ្វើភ្លេចភ្លាំង ត្រូវប្រឹងឲ្យអស់
- កុំលោះកំឡាំង ស៊ូឲ្យបានខ្លាំង
- សាងកេរ្តិ៍ក្នុងលោក។
និពន្ធនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១១
No comments:
Post a Comment