១. លើកហត្ថចាប់ប៊ិច កែច្នៃរំលេច ចេញជាអក្ខរា
តាមក្បួនកំណាព្យ ពាក្យកាព្យភាសា តាមច្បាប់តម្រា
កាកគតិបទ។
កាកគតិបទ។
២. ចំណាប់ចុងចួន ព្យាង្គរណ្តំផ្ទួន ក្នុងឃ្លាបែនបត់
ឆ្លងដែនឃ្លាល្បះ ពិតច្បាស់ប្រាកដ តាមក្បួនសន្មត
តាំងពីព្រេងនាយ។
តាំងពីព្រេងនាយ។
៣. ខ្ញុំរស់ វាសនា សូមប្រើប្រាជ្ញា តាក់តែងរាប់រាយ
រៀបរឿងជាក់ពិត មិនគិតរាយមាយ ពាក្យខ្លីអានងាយ
តែមានន័យជ្រៅ។
តែមានន័យជ្រៅ។
៤. ពាក្យតែពីរម៉ាត់ ឲ្យចិត្តព្រាត់ខ្ចាត់ ឲ្យជន្មរស់នៅ
ផ្តល់ក្តីសប្បាយ ទុក្ខស្តាយសោកសៅ តកូនតចៅ
ពាក្យថាស្នេហា។
ពាក្យថាស្នេហា។
៥. ពាក្យនេះពិសេស ឲ្យកាមកិលេស ភ្នក់ភ្លើងតណ្ហា
ជួនត្រូវឆួលក្តៅ ជួនត្រូវប្រេះឆា ជួនត្រូវមរណា
ដូចរាជសម្ភារ។
ដូចរាជសម្ភារ។
៧. ពាក្យថាស្នេហា ចំពោះអ្នកណា ក៏មិនខុសគ្នា
ដក់ជាប់ក្នុងចិត្ត ជាប់ស្អិតមិនលា គ្រប់ពេលវេលា
ជាច្បាប់ធម្មជាតិ។
ជាច្បាប់ធម្មជាតិ។
៨. ពាក្យថាស្នេហា ជ្រាលជ្រៅអស្ចារ្យ មិនចង់ឃ្លៀងឃ្លាត
សត្វលោកតែងមាន មិនរៀនក៏ឆ្លៀត ដុះដាលឡើងទៀត
ពាសពេញដួងចិត្ត។
ពាសពេញដួងចិត្ត។
៩. ពាក្យថាស្នេហា ទោះជាទេវតា ក៏មានស្នេហ៍ពិត
ស្នេហ៍គ្រប់ទាំងអស់ មិនមែនប្រឌិត ពាក្យស្នេហ៍សណ្ឋិត
និត្យនៅនែបកាយ។
និត្យនៅនែបកាយ។
១០. ពាក្យថាស្នេហា ទោះជាម្តេចម្តា កំលោះពោះម៉ាយ
មាណវីក្រពុំ ក្រមុំមេម៉ាយ ពុំមានជិនណាយ
នឹងក្តីស្រលាញ់។
នឹងក្តីស្រលាញ់។
១១. ពាក្យថាស្នេហា ផ្តល់ភាពហ៊ឺហា ឱរាខ្មួរខ្មាញ់
ក្នុងចិត្តធ្លាក់អ័ព្ទ ស្រពាប់សែនខ្នាញ់ ដួងចិត្តចុះចាញ់
ផ្តល់ក្តីឈឺចាប់។
ផ្តល់ក្តីឈឺចាប់។
១២. ពាក្យថាស្នេហា ផ្តល់ភាពហ៊ឺហា សប្បាយឆុតឆាប់
រីករាយភ្លេចខ្លួន គាប់ជួនធ្លាក់ស្លាប់ ដូចត្រូវគេកាប់
កើតទុក្ខចំបែង។
កើតទុក្ខចំបែង។
១៣. ពាក្យថាស្នេហា បើនឹងវាចា ពិបាកនឹងថ្លែង
ពាក្យពេចន៍សែនខ្លី រីន័យសែនវែង ពិបាកសំដែង
ពុំហ៊ានស្រដី។
ពុំហ៊ានស្រដី។
១៤.ពាក្យថាស្នេហា សារភាពកាលណា ញាប់ញ័រហឫទ័យ
បេះដូងរន្ធត់ តក់ស្លុតអរភ័យ ទាំងប្រុសអស់ស្រី
រញ្ជួយកាមា។
រញ្ជួយកាមា។
១៥. ពាក្យថាស្នេហា បើគូខាងណា សុំចែកផ្លូវគ្នា
ដើមទ្រូងក្តុកក្តួល ចុកអួលឱរា រងទុក្ខខ្លោចផ្សា
ដំបៅក្តៅងំ។
ដំបៅក្តៅងំ។
១៦. ពាក្យថាស្នេហា បានភ្លក់កាលណា ផ្អែមជាងទឹកឃ្មុំ
ដូចសន្សើមធ្លាក់ ត្រជាក់ត្រជំ ផ្អែមជាងទឹកឃ្មុំ
ចុះពីបង្គង។
ចុះពីបង្គង។
១៧. ពាក្យថាស្នេហា ប៉ះជនឫស្យា លោមលួងដួងចិត្ត
យកព្រហ្មចារី ញាត់ឆីគ្មានហ្មង សប្បាយកន្លង
បោកប្រាស់តាមចិត្ត។
បោកប្រាស់តាមចិត្ត។
១៨. ពាក្យថាស្នេហា ហូរទឹកនេត្រា ព្រោះស្នេហ៍មិនពិត
ខំប្រឹងស្បថស្បែ តែប្រែប្រឌិត គ្រាំគ្រាដួងចិត្ត
តោកយ៉ាកអស់ប្រាណ។
តោកយ៉ាកអស់ប្រាណ។
១៩. ពាក្យថាស្នេហា នាំចិត្តជ្រះថ្លា ព្រោះស្នេហ៍សុខសាន្ត
សច្ចារួមស្មោះ ជន្មអស់ប៉ុន្មាន ក៏មិនស្តាយប្រាណ
បូជាជានិច្ច។
បូជាជានិច្ច។
២០. ពាក្យថាស្នេហា សត្វគ្រប់អាត្មា ចងចាំមិនភ្លេច
ពេលធំដឹងក្តី ពេញវ័យរំលេច ក្តីស្នេហ៍ជានិច្ច
កើតឡើងឯកឯង។
កើតឡើងឯកឯង។
២១. ពាក្យថាស្នេហា ជ្រាលជ្រៅមហា ជាងការតាក់តែង
ពិបាកឲ្យន័យ កាត់ក្តីល្បាយល្បែង ដែលបានចារចែង
គង់លើក្រដាស។
គង់លើក្រដាស។
២២. ពាក្យថាស្នេហា ឲ្យន័យយ៉ាងណា ពិបាកខ្លាំងណាស់
ឲ្យអ្នកអង់អាច អ្នកប្រាជ្ញអក្សរសាស្រ្ត ពាក្យស្នេហ៍ក្រៃក្រាស់
ទូលាយមហា។
ទូលាយមហា។
និពន្ធ និង រៀបរៀងដោយ រស់ វាសនា
នៅក្រចេះ ២០០៧
No comments:
Post a Comment