- «បទពាក្យប្រាំពីរ»
- កើតមានជីវិតលើផែនដី
- មានប្រុសមានស្រីជាធម្មតា
- មានរូបមានទុក្ខគ្រប់អាត្មា
- សត្វក្នុងលោកាចៀសមិនបាន។
- រូបមួយខ្លួនមួយគ្មានទ្រព្យា
- នាំទាំងវេរាជាប់នឹងប្រាណ
- ស្វែងរកជីវិតសុខក្សេមក្សាន្ត
- ជាតិនេះត្រឹមបានតែទុក្ខសោក។
- បានល្ងាចខ្វះព្រឹកនឹកខ្លោចផ្សារ
- ដូចស្រល់ត្រូវខ្យល់បក់បោក
- ខ្លួនប្រាណមិននឹងត្រូវយោលយោគ
- ជីវិតសោយសោកដោយវាសនា។
- កើតមកជាតិនេះអភ័ព្ទម្លេះ
- កម្មអ្វីមិនចេះផុតកាយា
- តាមមកផ្តន្ទាចងពៀរចិន្តា
- ក្រោមដែនលោកាធំក្រាសក្រៃ។
- អ្នកខ្លះសុំទានហ៊ានដល់លួច
- ព្រោះចិត្តប៉ងគួចគ្រាន់តែចំណី
- គ្មានទេសីលធម៌ល្អប្រពៃ
- រស់ដូចគ្មានន័យដូចតិរិច្ឆាន។
- យើងជាអ្នកក្រត្រូវតស៊ូ
- ប្រឹងឲ្យបានយូរទើបសុខបាន
- ប្រឹងយកចំណេះចេះក្សេមក្សាន្ត
- ឱ!កូនកល្យាណកុំភ្លេចខ្លួន។
- ភ្នំពេញ, ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១១
Tuesday, August 2, 2011
ជីវិតអ្នកក្រ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment