នាវិធាវីនឹកស្រណោះដល់ប៊ុនធឿនយ៉ាងពន់ពេក
ហើយនឹកស្អប់ណៃស៊តយ៉ាងខ្លាំង។ នាងមានសភាពស្គមល្ហិតល្ហៃ ដូចគ្មានកម្លាំងកំហែង
យាយនួនឃើញដូចនោះហើយ ក៏បង្ខំឲ្យខាងប្រុសឆាប់ចូលដណ្ដឹង។
នាងវិធាវីគិតច្រើនពេកក៏ក្អួតធ្លាក់ឈាមជិត២ពែង គ្រូពេទ្យផ្ដាំយាយានួនឲ្យនាងវិធាវីដេកឲ្យបានស្ងប់
ហើយកុំឲ្យមានទើសចិត្តនាងឡើយ។ គ្រាបន្ទាប់ នាងថូបានមកដល់មុខផ្ទះ នាងក៏នឹកខឹងតែម្ដង
ហើយប្រែជាឈឺវិញ។
នាងថូបានផ្ដល់យោបល់ទៅនិមន្តលោកនៅភ្នំសំពៅមកស្រោចទឹក។
យាយនួនភ័យពេក ក៏ឆ្លៀតទៅជួបលោកគ្រូអាន លោកនេះទាយថានាងមានគ្រោះធំ ហើយក៏និមន្តមកស្ដោះផ្លុំនាងវិធាវីតែម្ដង។
បន្ថែមពីនេះ នាងថូក៏រកបានស្ដ្រីម្នាក់ឈ្មោះម៉ែអេង
បានចូលរូបព្រាយកន្ទោងខៀវ ហើយបានធ្វើពិធីសុំខមាទោសលើព្រលឹងនេះ។
ជំនឿទាំងអម្បាលខាងលើពុំបានធ្វើឲ្យនាងវិធាវីធូរស្រាលឡើយ
ព្រោះនាងដឹងថាជំងឺនេះមកពីបញ្ហាផ្លូវចិត្តរបស់នាងប៉ុណ្ណោះ បើបានជួបប៊ុនធឿនវិញ
នាងនឹងអាចសះស្បើយមិនខាន តែនាងនៅតែស្ងៀមមិនព្រមហាស្ដីអ្វីឡើយ ដោយខ្លាចទាស់ចិត្តម្ដាយនាង។
សូមមើលវីដេអូបន្ថែម
ទាញយកឯកសារ ត្រង់នេះ
No comments:
Post a Comment