នៅសៀមរាប យាយនួនមានសម្លាញ់ម្នាក់ឈ្មោះ បេងជុន
ដែលជាអ្នកជិតស្និទ្ធនឹងខ្មោចប្ដីគាត់។ បេងជុននេះជាមនុស្សចិត្តបាន
ហើយមានប្រពន្ធម្នាក់ឈ្មោះនាងសុចិត្រា។
នារីនេះពេញចិត្តនឹងចរិតរបស់នាងវិធាវីនេះខ្លាំងណាស់ប្រៀបដូចជាបងប្អូនរួមផ្ទៃតែមួយ។
ដោយឡាននាងខូច យាយនួនក៏ជួលរទេះសេះដើរមើលវង់តូច
ស្រាប់តែពេលនោះនាងវិធាវីក៏ប្រទះឃើញពុទ្ធរូបមួយអង្គ
នាងក៏ចូលទៅបួងសួងសុំឲ្យជួបតែប៊ុន-ធឿនតែមួយប៉ុណ្ណោះ។
ចៃដន្យពេលនោះ ស្រាប់តែឡាននាងថូមកដល់ ដោយមានទាំងណៃស៊តផងនោះ ក៏ធ្វើឲ្យចិត្តនាងពោរពេញដោយកំហឹងយ៉ាងក្ដៅគគុក។
នាងថូយកឡានមកដើម្បីជូនពួកគេដើរលេង តែនាងវិធាវីក៏មានការទើសចិត្តជាខ្លាំង
តែហេតុនាងជាស្ដ្រីខ្មែរ នាងពុំបានប្រើពាក្យគំរោះគំរើយឡើយ។
នាងសុខចិត្តខាំមាត់តបដោយតបថាអរគុណ ហើយថាពេលជិះឡានចេះតែវិលទឹក
ហើយនាងក៏ទាញដៃនាងសុចិត្រាឡើងរទេះសេះទៅ។ ស្រាប់តែពេលនោះ មេឃប្រែជាខ្មៅ
ហើយមានភ្លៀងមួយមេធំ សាចទទឹកពួកគេអស់។ ពេលនោះ ពួកគេក៏មកដល់ភូមិមុខនាគ
នៅខាងមុខអង្គរវត្ត នាងសុចិត្រា និងយាយនួន បាននាំនាងវិធាវីជ្រកភ្លៀងសិន តែនាងវិធាវីមិនព្រម
ខ្លាចណៃស៊តមកទាន់។ ពេលមកដល់សៀមរាបវិញ នាងវិធាវីក៏ស្រាប់តែគ្រុនក្ដៅ
អត់បានបរិភោគអាហារអ្វីឡើយ។
សូមមើលវីដេអូបន្ថែម
ទាញយកឯកសារ ត្រង់នេះ
No comments:
Post a Comment