សង្ខេបភាគទី១១៖ ក្នុងខែចែត្រ សាលាវ៉ាកង១ខែ ប៊ុន
ធឿន ក៏វិលត្រលប់មកបាត់ដំបង។ ពេលមកដល់ផ្ទះ ក៏មានពាក្យចចាមអារាមថា
នាងវិធាវីជិតចូលរោងការហើយ ប៊ុន ធឿន ពិតជាសោកសៅជាខ្លាំង។
ដើម្បីបំបាត់សេចក្ដីឈឺចាប់នោះ គេបានសុំឪពុកទៅព្រៃរនាមជាមួយតាសូ។ មានបុរសម្នាក់ឈ្មោះ
តាប្រាក់ ជាអ្នកជំនាញដើរព្រៃនាំដើរនាំមុខគេ
ស្រាប់តែមានដំរីស្ដមួយបានរត់ចេញពីដុប
ធ្វើឲ្យអ្នកទាំងឡាយរត់ឡើងដើមឈើអស់ នៅសល់តែប៊ុន ធឿន ប៉ុណ្ណោះ
ដែលកំពុងតែកេះបាយក្ដាំងជ្រលក់ទឹកឃ្មុំ ប៉ុន្តែគេអាចរត់ទាន់រួចខ្លួន។
មិនយូរប៉ុន្មាន ស្រាប់តែមានក្រុមចោរព្រៃមកប្លន់
តែដោយប្រាជ្ញារបស់តាប្រាក់ គាត់ក៏អាចសម្លាប់ចោរបានពីរនាក់ និងចាប់បានវត្ថុតាងជាច្រើន។
សូមមើលវីដេអូបន្ថែម
សូមទាញយកឯកសារ ត្រង់នេះ
No comments:
Post a Comment