ក្នុងភាគទី៨ ក្រោយពីដឹងថាម្ដាយខ្លួនបម្រុងលើកឲ្យទៅណៃស៊តកាលណា នាងវិធាវី កាន់តែមានអារម្មណ៍ក្ដុកក្ដួល ទឹកមុខក៏ប្រែជាស្លេកស្លាំង ហាក់ដូចជាមិនមានកម្លាំងកំហែងសូម្បីតែបន្តិច។ ពេលឃើញនាងមានសភាពបែបនេះ យាយនួន ក៏បាននាំនាងទៅលេងនៅខេត្តសៀមរាប ដើម្បីឲ្យនាងបានសម្រាន្តទុក្ខសោកខ្លះ ដោយគាត់គិតថាការទៅទស្សនាបុរាណដ្ឋាននឹងនាំឲ្យកូនគាត់មានភាពរីករាយឡើងវិញ។ ផ្ទុយទៅវិញមិនដូច្នោះទេ នាងនៅតែពាំទុក្ខពេញទ្រូង ដោយខ្លួនជានារីស្រគត់ស្រគំផងនោះ នាងមិននិយាយអ្វីទាល់តែសោះ សុខចិត្តគ្រាំចិត្តតែម្នាក់ឯង និងនៅតែគិតតែពីប៊ុនធឿនគ្រប់ពេលវេលា តែនាងស្អប់ណៃស៊តដែលជាជនស្រវឹងនឹងទ្រព្យសម្បត្តិ ហើយមិនមានក្ដីមេត្តាដល់អ្នកតូចទាបជាងខ្លួន។
សូមមើលវីដេអូបន្ថែម
ទាញយកឯកសារ ត្រង់នេះ
No comments:
Post a Comment