Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 26, 2019

រឿងរាមាយណ ភាគទី១៥ ជាភាគបញ្ចប់




គ្រប់គ្នាស្វាគមន៍ចំពោះការត្រលប់មកវិញនៃព្រះរាមៈ ព្រះនាងសិតា និងព្រះលក្ស្មណៈ
ហនុមាន បានទៅសួនអសោកៈ និងនាំព្រះនាងសិតាទៅជួបព្រះរាមៈ។ អ្នកគ្រប់គ្នាសាទរចំពោះការជួបជុំគ្នាវិញ។
            ព្រះរាមៈមានបន្ទូលទៅកាន់ហនុមានថា «បញ្ជូនដំណឹងទៅអយុធ្យាថា យើងនឹងត្រលប់ទៅនគរវិញ ពេលដែលគ្រប់១៤ឆ្នាំ។»
            ពេលដំណឹងទៅដល់ក្រុងអយុធ្យាភ្លាម សេចក្ដីរីករាយក៏កើតមានឡើង​។ ទីក្រុងទាំងមូលត្រូវបានតុបតែងដោយពណ៌ចម្រុះ ផ្កា និងចង្ក្រៀង នៅតាមដងវិថី​ពោរពេញទៅដោយត្របកផ្ការាជព្រឹក្ស  ​។​នៅក្នុងរាជវាំង ភារតៈជាអ្នកទទួលខុសត្រូវលើការ​តុបតែង។
            រាជវាំង និង​ក្រុងអយុធ្យា មានភាពក្រៀមក្រោះអស់១៤ឆ្នាំមកហើយ។ ឥឡូវនេះ​ មានភាពស្រស់បំព្រងវិញគ្រប់ទីកន្លែង។ ប្រជាជនគ្រប់គ្នាទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាមៈ ព្រះនាងសិតា និង​លក្ស្មណៈ។
            ដោយជិះទៅលើរាជរថ ព្រះរាមៈបាន​មកដល់ក្រុងអយុធ្យា ជាមួយព្រះនាងសិតា លក្ស្មណៈ   សុគ្រីវៈ និងហនុមាន។​ ថ្លែងពីព្រះភារតៈបានរួសរាន់ចេញទៅទទួល​ព្រះរាមៈដោយសេចក្ដីរីករាយក្រៃលែង​។
            «ម្ចាស់បង! ទូលបង្គំរង់ចាំយូរហើយ!​ ទូលបង្គំរស់នៅទីនេះ១៤ឆ្នាំហាក់ដូចជារស់ក្នុងព្រៃស្មសាន បរិភោគតែផ្លែឈើព្រៃ និងឫសឈើ។ ទូលបង្គំបានដឹកនាំនគរក្នុងនាមព្រះអង្គ។ សូម​យាង និងទទួលយកនូវរាជបល្លង្ក ក្រាបទូល។ ទូលបង្គំនឹងយកស្បែកជើងរបស់ព្រះអង្គចេញពីរាជបល្លង្កនេះហើយ។»
            ព្រះរាមៈឡើងសោយរាជ្យជាព្រះមហាក្សត្រពេញសិទ្ធិ។ ទ្រង់បានដឹកនាំនគរជាច្រើនឆ្នាំ​ ដោយប្រកាន់យកនូវអំពើកុសលជានិច្ច។ រហូតមកទល់សព្វថ្ងៃ​ ប្រជាជននៅតែចូលចិត្តការគ្រប់គ្រងរបស់ព្រះអង្គ ដែលគេហៅថា រាមរាជ្យ (Rama Rajya) គឺជាយុគមាស និងជាគំរូដ៏ល្អមួយ។
សំណួរ
១.ចូររៀបរាប់នូវសេចក្ដីរីករាយ ពេលដំណឹងនៃការវិលត្រលប់មកអយុធ្យារបស់ព្រះរាមៈបានមកដល់។
២.តើព្រះរាមៈមកអយុធ្យាដោយវិធីណា? នរណាខ្លះមកជាមួយព្រះអង្គ?
៣.តើព្រះភារតៈនិយាយដូចម្ដេចចំពោះព្រះរាមៈ?
៤.តើការរស់នៅរបស់ព្រះភារតៈមានស្ថានភាពដូចម្ដេច ​នៅពេលដែលព្រះរាមៈរស់នៅក្នុងព្រៃ?
៥. ការគ្រប់គ្រងរបស់ព្រះរាមៈ ត្រូវបានគេដាក់ឈ្មោះយ៉ាងដូចម្ដេច? មានន័យដូចម្ដេច?
សូមមើលវីដេអូបន្ថែម

ចង់មើលអីដេអូជាភាសាខ្មែរឡើងវិញ សូមចុចត្រង់នេះ

ចង់មើលគំនូជីវចលរឿងរាមាយណ និយាយភាសាអង់គ្លេស សូមចុចត្រង់នេះ

No comments: