Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 4, 2019

បុរសសង្ហាដោយវិជ្ជា នារីសោភាដោយចរិយា


តាមរយៈន័យសុភាសិត​ទាំងមូល​បាន​លាតត្រដាង​ឲ្យ​ឃើញថា បុរស​ជា​មនុស្ស​ដែល​មាន​កម្លាំង​ជាង​នារី​ ហើយ​គួរ​គប្បី​មាន​ចំណេះវិជ្ជា​ឲ្យ​គ្រប់គ្រាន់​ និយាយ​ទៅ បុរស​ដែល​សង្ហា​​ពិត​ប្រាកដ​ គឺពោរពេញ​ទៅដោយ​ចំណេះដឹង សីលធម៌ គុណធម៌ មិនមែន​មើលតែសម្បកក្រៅ​នោះ​ឡើយ។ បន្ថែម​ពី​នេះ នារី​ដែល​សម្រស់​ស្រស់​ស្អាត​តែ​ខាង​ក្រៅ​ ពុំ​អាច​ឆ្លុះ​បញ្ចាំង​ពីចរិត​បាន​ឡើយ​ អ្វីដែល​សំខាន់​នោះ​ គឺ​កិរិយា​មារយាទ​ ឥរិយាបថ និង​ទង្វើ​របស់​នារី​ទេ ដែល​គេហៅ​ថា​នារី​ដ៏​សោភា​។ ដូច្នេះ​ បុរស​សង្ហាពិត​ប្រាកដ​គឺ​មាន​ចំណេះ ឯ​នារី​ស្រស់​ស្អាត​ពិតប្រាកដ​គឺ​មាន​ចរិយាមារយាទ​ល្អ​។

No comments: