Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 4, 2016

បងអ្នកនេសាទ




បងទៅនេសាទ 
នៅ​ឯបឹងធំ
ជួបស្រស់ស្រីមុំ 
កំពុងដងទឹក។
បងខំរកត្រី
ទាំងក្ដីរឭក
ក្រោកទៅពីព្រឹក
ត្រជាក់ចុងជើង។
បានត្រីតូចធំ
បើមុំដុតភ្លើង
ញ៉ាំពីរនាក់យើង
សុំភ្ជាប់និស្ស័យ។
ដល់ខែកត្ដិក
បង​នឹងចូលស្ដី
បងមានតែត្រី
ផ្គាប់ចិត្តមេបា។
និពន្ធដោយក្រុមសិស្សថ្នាក់ទី១២ B ឆ្នាំសិក្សា ២០១៦-២០១៧
កែសម្រួលដោយ រស់ វាសនា

No comments: